ក្រសួងវប្បធម៌ថៃសន្យាជួយជំរុញការរៀបចំឯកសារពាក់ព័ន្ធនឹងគម្រោងសង់ប្រាសាទថៃបែបអង្គរវត្តមកខ្មែរឲ្យបានឆាប់រហ័ស

2021/09/07 08:49:14 pm        247

ភ្នំពេញ ៖ លោក ITTHIPHOL KUNPLOME រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ បានសន្យាថា លោក នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញការរៀបចំឯកសារពាក់ព័ន្ធ នឹងគម្រោងសាងសង់ប្រាសាទបុរាណមួយនៅខេត្តបូរីរាំប្រទេសថៃ ហើយមានរចនាបែបបទដូចប្រសាទអង្គរវត្តរបស់ខ្មែរ ស្របទៅតាមការស្នើសុំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជាឲ្យបានឆាប់រហ័សនាពេលខាងមុខនេះ។

 ការសន្យារបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌នៃប្រទេសថៃនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីក្រុងបាងកកប្រទេសថៃ ក្នុងអំឡុងពេលដែលឯកឧត្តម បានបំពេញទស្សនកិច្ចនៅប្រទេសភូមិផងរបងតែមួយនេះក្នុងគោលបំណង ពង្រឹងទំនាក់ទំនងក្នុងវិស័យរប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ)ឲ្យកាន់តែល្អប្រសើបន្ថែមទៀតនោះ។ ឯកឧត្តម បណ្ឌិត សុខ សុក្រឹត្យា បានឲ្យដឹងថា នៅក្នុងកិច្ចជំនួបនោះឯកឧត្តមបានពិភាក្សាគ្នាជាច្រើនជាមួយភាគីថៃទាក់ទងនឹងវិស័យទេសចរណ៍ និងវិស័យវប្បធម៌ ខណៈប្រទេសទាំងពីរមានសិល្បៈវប្បធម៌ស្រដៀងគ្នា។ ឯកឧត្តមបានបន្តថា នៅក្នុងកិច្ចជំនួបនោះរដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃ បានសន្យាថា «នឹងជួយជំរុញការរៀបចំឯកសារពាក់ព័ន្ធនឹងគម្រោង សាងសង់ប្រាសាទថៃមានរចនាបែបប្រសាទអង្គរវត្ត ជូនភាគីកម្ពុជាឲ្យបានឆាប់បំផុតតាមការស្នើសុំរបស់ក្រសួងវប្បធម៌កម្ពុជានាពេលកន្លងមកនោះ»។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងវប្បធម៌ថៃដែលតែងសហការល្អ និងចូលរួមសម្តែងសិល្បៈវប្បធម៌រួមគ្នាក្នុងព្រឹត្តិការណ៍ទេសចរណ៍នៅកម្ពុជា ជាពិសេស វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានលើកជាសំណើជូន រដ្ឋមន្ត្រីវប្បធម៌ថៃពាក់ព័ន្ធការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត និងមន្ត្រីរាជការកម្ពុជាលើជំនាញគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍វប្បធម៌ ដោយប្រទេសទាំងពីរមានប្រវត្តិសាស្រ្តក្នុងភាពជាបងប្អូន និងមិត្តភក្តិស្និទ្ធស្នាលគ្នាតាំងពីយូរលង់ណាស់មកហើយ ហើយចំណងមិត្តភាពនេះនឹងកាន់តែស្អិតរមួតបន្ថែមទៀតទៅអនាគតផងដែរ។

នៅក្នុងកិច្ចជំនួបនោះដែរលោក ITTHIPHOL KUNPLOME រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានកោតសរសើរ វីរៈភាព និងភាពឈ្លាសវៃនាការដឹកនាំប្រទេសប្រកបដោយទស្សនវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យទទួលបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យដូចបច្ចុប្បន្ននេះ ហើយជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អទាំងបច្ចុប្បន្ន និងទៅអនាគតលើការបណ្តុះបណ្តាលធនធានមនុស្សរវាងប្រទេសទាំងពីរ ជាពិសេស ការរួមគ្នាជំរុញ និងបង្កើនធនធានមនុស្សក្នុងវិស័យទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌវប្បធម៌ឲ្យកាន់តែល្អប្រសើបន្ថែមទៀតផងដែរ៕អត្ថបទ ៖ ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm