មេដឹកនាំតៃវ៉ាន់ ថា ថវិកាការពារជាតិរបស់កោះ នឹងឡើងដល់កំណត់ត្រាថ្មីនៅឆ្នាំក្រោយ

2024/08/07 06:39:13 pm        73

មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) បាននិយាយកាលពីថ្ងៃអង្គារ (០៦ សីហា) ថា ថវិកាការពារជាតិសរុបរបស់កោះតៃវ៉ាន់ ត្រូវបានកំណត់ថានឹងកើនឡើងដល់កម្រិតខ្ពស់ថ្មីចំនួន ៦៤៧ពាន់លានដុល្លារតៃវ៉ាន់ (១៩,៧៤ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ២០២៥ ខណៈកោះនេះស្វះស្វែងជំរុញការការពារខ្លួន និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូប្រជាធិបតេយ្យ។

ប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីបញ្ជាក់ការអះអាងទាំងនោះ ដែលទីក្រុងតៃប៉ិ បដិសេធយ៉ាងខ្លាំង។

លោក Lai ត្រូវបានដកស្រង់សម្តីដែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងប្តេជ្ញាចិត្តក្នុងការជំរុញការការពារខ្លួន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយដៃគូប្រជាធិបតេយ្យក្នុងគោលបំណងធានាសន្តិភាព និងវិបុលភាពសម្រាប់កោះតៃវ៉ាន់»។ សេចក្តីថ្លែងការណ៍នោះមិនបានផ្តល់តួលេខលម្អិតនូវការប្រៀបធៀបទៅនឹងថវិកាការពារជាតិសម្រាប់ឆ្នាំនេះទេ។ សូមបញ្ជាក់ថា រដ្ឋាភិបាលកោះតៃវ៉ាន់ បានស្នើការចំណាយលើវិស័យការពារជាតិសរុបចំនួន ៦០៦,៨ពាន់លានដុល្លារតៃវ៉ាន់ សម្រាប់ឆ្នាំ២០២៤។

លោក Lai បានប្រឈមមុខនឹងការវាយប្រហារវោហារសាស្រ្តពីប្រទេសចិន ចាប់តាំងពីចូលកាន់តំណែងក្នុងខែឧសភា ដោយទីក្រុងប៉េកាំង បានហៅលោកថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» ហើយចិន ក៏បានរៀបចំហ្គេមសង្រ្គាម (សមយុទ្ធ) ជុំវិញកោះតៃវ៉ាន់ភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងរបស់មេដឹកនាំកោះតៃវ៉ាន់រូបនេះផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        66
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        57
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm