អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ប្រជាសហគមន៍នៅតំបន់ការពារធនធានធម្មជាតិជារនាំងសំខាន់ការពារគម្របព្រៃឈើ

2024/08/07 07:46:50 pm        111

អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ថា ប្រជាសហគមន៍នៅតំបន់ការពារធនធានធម្មជាតិជារនាំង​សំខាន់ ដើម្បីចូលរួមចំណែកការពារគម្របព្រៃឈើ ខណៈរាជរដ្ឋាភិបាលប្តេជ្ញានឹងបង្កើនគម្រប​ព្រៃឈើ​ឱ្យ​បានជាង១១លានហិកក្ន្ងឆ្នាំ២០៥០។

ថ្លែងប្រាប់ BTV នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួង​បរិស្ថាន​បានឱ្យដឹងថា ផ្អែកតាមគោលនយោបាយការពារ​ធនធានធម្មជាតិ​របស់រាជរដ្ឋាភិបាល​ក្នុងអាណត្តិទី៧ មានការយកចិត្តទុកដាក់ខ្លាំងមិនខុសពីអាណត្តិមុនៗនោះទេ។ ក្នុងនោះចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានប្រែក្លាយតំបន់ការពារធម្មជាតិមានទំហំជាង៧លានហិកតាស្មើនឹង៤០%។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ជាក់ស្តែង រាជរដ្ឋាភិបាល អាណត្តិទី៧ មានទស្សនវិស័យធ្វើយ៉ាង​ណា​ជំរុញក្នុងឆ្នាំ២០៥០ នឹងបង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយ កើនឡើងពី៧លានហិកតា​ដល់១១លាន​ហិកតា តាមរយៈយុទ្ធនាការនានា ជាពិសេសយុទ្ធនាការដាំដើមឈើយ៉ាងតិច​១លានពី​ឆ្នាំ២០២៤នេះ។

ជាមួយគ្នា ដើម្បីធានាអំពីការការពារធនធម្មជាតិ អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ទៀតថា ក្នុងគោលនយោបាយ និងអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីលើកិច្ចការនេះក៏ទាមទារការពឹងផ្អែកលើប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍ដែលជារនាំងជួយការការពារធម្មជាតិ ដោយសារសម្បត្តិធនធានធម្មជាតិជាសម្បត្តិប្រជាពលខ្មែរទាំងអស់។

សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថា ក្នុងពេលខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដីធ្លី ដើម្បីទប់ស្កាត់ការរំលោភបំពាន់ដីធ្លី និងការកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋដោយប្រើប្រាស់ប្រជាពលរដ្ឋ៕ 


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        48
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        113
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm