ក្រសួងអប់រំរៀបចំប្រកួតនិយាយសាធារណៈ និងជជែកដេញដោលអបអរ​ទិវាអន្តរជាតិ​សម្រាប់យុវជន

2024/08/07 08:03:47 pm        183

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៧ ថ្ងៃទី ៨ខែ សីហា ឆ្នាំ ២០២៤នេះ បានរៀបចំខួប​លើកទី ២៥ នៃទិវាអន្តរជាតិសម្រាប់យុវជន ឆ្នាំ២០២៤ ក្រោមមូលបទជាសាកល «ទិវាអន្តរជាតិ​សម្រាប់ ឆ្នាំ២០២៤៖ នវានុវត្តន៍ផ្នែកឌីជីថលរបស់យុវជន​សម្រាប់ការ​អភិវឌ្ឍ​ប្រកបដោយចីរភាព» ក្នុងនោះក្រសួងបានរៀបចំកម្មវិធីប្រកួតប្រជែងសំខាន់ពីរ គឺការប្រកួតនិយាយជាសាធារណៈ និងការប្រកួតជជែកដេញ​ដោលសម្រាប់​សិស្សនុសិស្សជាយុវជន។

ជាការចាប់ផ្ដើមដំបូងនៅព្រឹកថ្ងៃទី១ នៃកម្មវិធីនេះ ក្រសួងមានការរៀបចំសកម្មភាពសំខាន់មួយចំនួន ដោយការចាប់ផ្ដើមដោយ ការធ្វើបាឋកថា ស្តីពី «យុវជន និងព្រះពុទ្ធសាសនា» ដោយព្រះអង្គ គូ សុភាព និងកិច្ចពិភាក្សាយុវជន (Talk Show) ស្តីពី «ឧត្តមានុវត្តសម្រាប់យុវជនក្នុងសង្គមបច្ចុប្បន្ន» ពីសំណាក់វាគ្មិនជំនាញ និងយុវជនអ្នកបង្កើតមាតិកាសង្គម។

លើសពីសកម្មភាពទាំងនេះ ក្រសួងអប់រំ ក៏បានរៀបចំឱ្យមានការប្រកួតប្រជែងសំខាន់ចំនួនពីរផងដែរ។ ការប្រកួតនោះ ជាការនិយាយជាសាធារណៈ និងការជជែកដេញដោល ដែលបេក្ខភាពសុទ្ធជាសិស្សានុសិស្ស ជាយុវជនដែលនឹងក្លាយជាអ្នកបន្តវេននាពេលអនាគត។ នេះជាការលើកឡើងរបស់ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ។

សូមជម្រាបថា ការប្រកួតការជជែកដេញដោលនេះ ជាវគ្គផ្តាច់ព្រ័ត្រ លើប្រធានបទ៖ ការបង្កើនសាលារៀនគំរូ គឺជាមាគ៌ាអាទិភាពក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ដែលមានក្រុមស្របមកពី វិទ្យាល័យ ហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី និងក្រុមបដិសេធមកពី សាលាប៊ែលធី អន្តរជាតិ។

ចំពោះកម្មវិធី «ប្រកួតនិយាយជាសាធារណៈ របស់ក្រុមប្រឹក្សាយុវជនកម្ពុជា» ជាការប្រកួតប្រជែង របស់តំណាងក្រុមប្រឹក្សាយុវជន មកពី២៥ រាជធានី ខេត្ត អំពីឧត្តនមានុវត្តន៍ របស់ក្រុមប្រឹក្សាយុវជនកម្ពុជា៕អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm