នីតិកាលទី៧នេះ ក្រសួងធម្មការ និងសាសនា បានបន្តអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា”

2024/08/07 08:09:52 pm        205

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអៈអាងថា នៅក្នុងនីតិកាលទី៧នេះ ក្រសួងធម្មការ និងសាសនា បានបន្តអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្របតាមយុទ្ធសា ស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ការថ្លែងរបស់ឯកឧត្តម ចាយ បូរិន យ៉ាងដូច្នេះក្នុងកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារឆមាសទី១ នឹងលើកទិសដៅបន្តការងារឆមាសទី២ ឆ្នាំ២០២៤ របស់ក្រសួងធម្មការ និងសាសនា នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឆ្នាំ២០២៣ ជាឆ្នាំ ចាប់ផ្តើមរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ មានភាពប្រាកដនិយម ដើម្បីបន្តថែរក្សាសុខសន្តិភាពឯកភាពជាតិ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានអនុវត្ត ̋ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ “ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយបានផ្តោតសំខាន់ទៅលើ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា សំដៅកសាងមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ទៅជាប្រទេសមានចំណូលខ្ពស់។

 ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយខាងលើ ក្រសួងបានកំណត់ដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៥ សម្រាប់អនុវត្តរយៈពេល៥ឆ្នាំ ខាងមុខ ២០២៤-២០២៨ រួមមាន៖

១. ការលើកកម្ពស់សាសនារបស់រដ្ឋ។

២. ការលើកកម្ពស់សីលធម៌សង្គម។

៣. ការរក្សាសុខដុមនីយកម្មសាសនា។

៤. ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត។

៥. ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន ក្នុងនាមថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា សូមគាំទ្រយ៉ាងពេញទំហឹង លើគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលមានប្រវែង ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រជាជនសរុបប្រមាណជិត២លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិសម្រាប់ថ្ងៃអនាគត ដោយឈរលើផលប្រយោជន៍ជាតិជាធំ និងអនាគតសេដ្ឋកិច្ចកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។

នៅក្នុងឱកាសបើកអធិបតី បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រសួងធម្មការនិងសាសនា ឯកឧត្តម រដ្ឋមន្រ្តី សូមកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលបានខិតខំប្រឹងប្រែងប្រកបដោយសាមគ្គីភាព សហការគ្នាបានយ៉ាងល្អប្រសើរ ក្នុងការរៀបចំកិច្ចប្រជុំបូកសរុបនេះឡើង ក្នុងគោលបំណងពិនិត្យមើលសមិទ្ធផលការងារឆមាសទី១ ក៏ដូចជាការកំណត់រកបញ្ហាប្រឈមនានា និងធ្វើការឆ្លុះបញ្ចាំង កំណត់ទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងាររបស់ក្រសួងធម្មការនិងសាសនា៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm