លោក ម៉ាឌូរ៉ូ មិនខ្វល់ពីអ្វីដែលរដ្ឋាភិបាលអាមេរិកគិត ចំពោះការបោះឆ្នោតនៅវេណេស៊ុយអេឡា នោះទេ

2024/08/07 08:16:07 pm        123

ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា លោកមិនខ្វល់ពីមតិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទាក់ទងទៅនឹងការបោះឆ្នោតប្រធានាធិបតីកាលពីខែកក្កដា ដែលមានភាពចម្រូងចម្រាសនៅក្នុងប្រទេសវេណេស៊ុយអេឡា នោះទេ។

ការអះអាងរបស់ប្រធានាធិបតី លោក Nicolas Maduro ថា លោកបានទទួលជ័យជម្នះសម្រាប់អាណត្តិទី៣ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា បានបង្កឱ្យមានការតវ៉ាដោយកំហឹង ពីប្រជាជនវេណេស៊ុយអេឡា នៅទូទាំងប្រទេស កាលពីសប្តាហ៍មុន ដោយទាមទារឱ្យលោក Maduro ចុះចេញពីតំណែង ហើយលោក Gonzalez ជាអ្នកទទួលជ័យជម្នះនេះ។

អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសវេណេស៊ុយអេឡា ដែលក្រុមប្រឆាំងនិយាយថា គាំទ្រដល់អ្នកសង្គមនិយមដែលកំពុងកាន់អំណាច បាននិយាយថា លោក Maduro បានជាប់ឆ្នោតជាថ្មី ដោយទទួលបានសំឡេងឆ្នោតប្រហែល ៥១% និងធ្វើឲ្យលោក Gonzalez បរាជ័យ ។ គណបក្សប្រឆាំងនិយាយថា ចំនួនសរុបលម្អិតរបស់ខ្លួនបង្ហាញថា លោក Gonzalez ទំនងជាទទួលបានសំឡេងឆ្នោត ៦៧% ក្នុងការបោះឆ្នោត។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីសប្តាហ៍មុនថា មាន «ភស្តុតាងដ៏លើសលប់» ពីជ័យជម្នះរបស់ លោក Gonzalez ហើយទីក្រុងវ៉ាស៊ីនតោន បានទទួលស្គាល់លោក ជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតនេះ។

ប្រទេសរុស្ស៊ី និងចិន ស្ថិតក្នុងចំណោមប្រទេសផ្សេងទៀត បានអបអរសាទរលោក Maduro ជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោត ប៉ុន្តែបណ្តាប្រទេសលោកខាងលិចភាគច្រើនបានបដិសេធ ដោយអំពាវនាវឱ្យមានការចេញផ្សាយលទ្ធផលបោះឆ្នោតពេញលេញ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm