ក្រសួងការពារជាតិ បើកវគ្គបណ្តុះបណ្តាលស្តីពី​«គោលគំនិត​នៃការបញ្ជ្រាបយេនឌ័រ» ដល់យោធិននារី

2024/08/07 09:25:31 pm        291

ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាល​ស្តីពី​«គោលគំនិត នៃការបញ្ជ្រាបយេនឌ័រ»ដល់យោធិននារីមកពី១៨ អង្គភាពនៃកង​យោធពល​ខេមរភូមិន្ទ​រយៈពេលពីរថ្ងៃ(៧-៨) ដោយកម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ គឺបាន​ធ្វើឡើ​ង​ក្រោម​អធិបតីភាព នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវា។

លោកស្រីឧត្តមសេនីយ៏ទោ មាស រជ្ជនី អគ្គនាយករងអគ្គនាយកដ្ឋានយោធសេវា បាន​ថ្លែង​ថា​វគ្គ​បណ្តុះ​បណ្តាលនេះមានគោលបំណង ដើម្បីបង្កើនការ យល់ដឹង និងអភិវឌ្ឍសមត្ថភាព ដល់ សិក្ខា​កាម អំពីគោលគំនិត វិធីសាស្ត្រ និងទិសដៅជាគន្លឹះសំខាន់ៗ ក្នុងការបញ្ជ្រាបយេនឌ័រ ជា​ពិសេស ការអនុវត្តតាមផែនការយុទ្ធសាស្រ្តក្រសួងការពារជាតិ និងផែន​ការ​យុទ្ធសាស្ត្រនា​រី​រតនៈ​ទី៦ ឆ្នាំ ២០២៤-២០២៨ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការ​បង្កើន​ភាព​អង់​អាច​ដល់​ស្ត្រី និងក្មេងស្រី។

លោកស្រីបានបន្ថែមថា វគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី០៧ និង​ទី០៨ ខែ សីហា ឆ្នាំ២០២៤ ដែលមានវត្តមាន៖ សិក្ខាកាមមកពីតាមបណ្តាអង្គភាពចំណុះ ក្រសួងការពារជាតិ ចំនួន ១៨ អង្គភាព ដែលមាន យោធិន និងយោធិននារី ឋានន្តរសក្តិ ថ្នាក់​ឧត្តមសេនីយ៍ទោ បន្តបន្ទាប់រហូតដល់ថ្នាក់អនុសេនីយ៍ទោ សរុបចំនួន ៥០រូប និងមានគ្រូឧទ្ទេស និង​អ្នកសម្របសម្រួល មកពីក្រសួងកិច្ចការនារី ចំនួន ០៦រូប។

ថ្លែងនៅ​ក្នុងកម្មវិធីបើកនោះ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានកោតសរសើរ​ចំពោះ​លោក​ស្រី​ប្រធាន​ក្រុម​ការងារយេនឌ័រ អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ ដែលបាន​ខិតខំ​យក​ចិត្ត​ទុក​ដាក់ក្នុងការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាល ស្តីពី “គោលគំនិតនៃការបញ្ជ្រាប យេនឌ័រ” យោធិននារី នៃកងយោធពលខេមរភូមិន្ទ នេះឡើងដើម្បីបញ្ជាក់ពី គោលនយោបាយ របស់ រាជ​រដ្ឋាភិបាល ក៏ដូចជា ក្រសួងការពារជាតិ និងក្រសួងកិច្ចការនារី ពាក់ព័ន្ធទៅនឹងទស្សនវិស័យ តួនាទី ភារកិច្ចរបស់ក្រុមការងារយេនឌ័រ និងយោធិននារីក្នុងក្រសួងការពារជាតិ សម្រាប់ យក​ទៅ​អនុវត្ត​នាពេលខាងមុខប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

នាយឧត្តមសេនីយ៍ មាស សាវ៉ន បាន​បន្ត​ទៀត​ថា​យោធិន និង​យោធិន​នារី​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ទាំង​មូល ពិតជាមានមោទនភាព ដោយព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រកម្ពុជា នាពេល បច្ចុប្បន្ន, សម្តេចពិជ័យសេនា ទៀ បាញ់ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង ឯកឧត្ដម នាយឧត្ដម សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ ដែលបានទទួលស្គាល់និងគាំទ្រនូវ សារៈប្រយោជន៍ ក្នុងការបញ្ជ្រាបយេនឌ័រ ការ​លើក​កម្ពស់ឋានៈតួនាទី និងសិទ្ធិរបស់ស្ត្រី ជាពិសេស ការបង្កើនភាពអង់​អាច​របស់​ស្រ្ដី​នៅ​គ្រប់​វិស័យ ជាអាទិភាព ក្នុង របៀប វារៈ គោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់​កាល​ទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm