កងកម្លាំងអ៊ីរ៉ាក់ រឹបអូសបានគ្រាប់រ៉ុក្កែតដែលមិនទាន់បាញ់ បន្ទាប់ពីការវាយប្រហារលើមូលដ្ឋានយោធា

2024/08/07 10:17:11 pm        47

យោធាអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួន បានរឹបអូសរថយន្តមួយគ្រឿងដឹកគ្រាប់    រ៉ុក្កែត ដែលប្រើសម្រាប់វាយប្រហារមូលដ្ឋានអាកាស Ayn al-Asad ក្នុងខេត្ត Anbar ភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ ជាទីដែលទាហានអាមេរិក ឈរជើង។

នៅម៉ោងប្រហែល ៩:00 យប់ ម៉ោងក្នុងស្រុក នៅថ្ងៃចន្ទ (ម៉ោង១៨:00 ម៉ោងសកល) គ្រាប់រ៉ុក្កែតពីរគ្រាប់ ត្រូវបានបាញ់ទៅលើមូលដ្ឋានអាកាស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីអង្គភាពព័ត៌មាន Security Media Cell ជាប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយទីបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់។

សេចក្តីថ្លែងការណ៍ បាននិយាយថា កងកម្លាំងសន្តិសុខភ្លាមៗ បានរុករកតំបន់ជុំវិញនោះ ហើយបានរកឃើញរថយន្តដឹកទំនិញ ដែលមានគ្រាប់រ៉ុក្កែតចំនួន ៥គ្រាប់ ដែលត្រៀមរួចជាស្រេចសម្រាប់ការបាញ់ទៅលើទីក្រុង Haditha ក្បែរនោះ មានចម្ងាយប្រហែល ២០០គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីបាកដាដ។

សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា គ្រាប់រ៉ុក្កែត ត្រូវបានបំផ្លាញចោល ដោយអ្នកជំនាញគ្រឿងផ្ទុះ ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«យើងបដិសេធរាល់សកម្មភាព និងការអនុវត្តដែលមិនប្រុងប្រយ័ត្នដែលផ្តោតលើមូលដ្ឋានអ៊ីរ៉ាក់ បេសកកម្មការទូត និងទីតាំងរបស់ទីប្រឹក្សាចម្រុះអន្តរជាតិ និងអ្វីគ្រប់យ៉ាងដែលនឹងបង្កឲ្យមានភាពតានតឹង នៅក្នុងតំបន់»។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ នៅតែតាមចាប់ខ្លួនជនដៃដល់នៃការវាយប្រហារនេះ។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        7
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm