សហភាពអឺរ៉ុប បានអំពាវនាវឲ្យហ្ស៊កហ្ស៊ី ដាក់ទណ្ឌកម្មរុស្ស៊ី និងបញ្ជូនទាហានស៊ីឈ្នួល ទៅអ៊ុយក្រែន

2024/08/07 11:14:13 pm        60

ប្រធានសភាលោក Shalva Papuashvili បានថ្លែងប្រាប់អ្នកយកព័ត៌មានថា អ្នកនយោបាយអឺរ៉ុប រួមជាមួយតំណាងគណបក្សប្រឆាំងចលនាជាតិរបស់ប្រទេសហ្ស៊កហ្ស៊ីចង់ឲ្យរដ្ឋធានីធីប៊ីលីស៊ី (Tbilisi) ដាក់ទណ្ឌកម្មលើរុស្ស៊ី និងបញ្ជូនទាហានស៊ីឈ្នួល ទៅអ៊ុយក្រែន។

លោក បាននិយាយថា៖ «គណបក្សចលនារួបរួមជាតិ និងជាគណបក្សប្រឆាំងដ៏ធំនោះ បានប្រាប់យើងថា យើង គួរតែដាក់ទណ្ឌកម្ម ខណៈដែលគណបក្ស Georgian Dream (គណបក្សដែលកាន់អំណាច) បាននិយាយថា «ទេ» ដោយសារការធ្វើបែបនេះ នឹងអាចអូសទាញប្រទេសនេះ ឲ្យធ្លាក់ចូលក្នុងសង្រ្គាម។ ដោយរួមជាមួយនឹងចលនារួបរួមជាតិ ជនបរទេសមួយចំនួន ក៏បានប្រាប់យើងថា យើងគួរតែដាក់ទណ្ឌកម្ម បញ្ជូនទាហានស៊ីឈ្នួល [ទៅអ៊ុយក្រែន] ហើយធ្វើអ្វីបន្តទៅទៀត។ យើងបានទទួលដំណឹងនេះពីអឺរ៉ុបជាពិសេស»។

កាលពីថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី Irakli Garibashvili បាននិយាយថា ខ្លួនមិនមានបំណងដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយនិយាយថា វាមិនមែនជាផលប្រយោជន៍ជាតិរបស់ហ្ស៊កហ្ស៊ីទេ។ ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរហ្ស៊កហ្ស៊ី បាននិយាយម្តងហើយម្តងទៀតថា ប្រទេសនេះនឹងមិនអនុញ្ញាតឲ្យខ្លួន ត្រូវគេប្រើ ដើម្បីគេចពីការដាក់ទណ្ឌកម្មឡើយ។ ក្រសួងហិរញ្ញវត្ថុហ្ស៊កហ្ស៊ី បានបង្កើតក្រុមពិសេសមួយ ដើម្បីត្រួតពិនិត្យទំនិញ និងបុគ្គលដែលត្រូវគេដាក់ទណ្ឌកម្ម។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        27
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        12
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm