មន្ត្រីជំនាញធនធានទឹកបើកទ្វារអាងស្តុកទឹក៣ទីតាំង បង្ការទប់ស្កាត់ទឹកជំនន់ ខណៈតំបន់ផ្នែកខាង​លើ​​បន្ត​មានភ្លៀងធ្លាក់ច្រើន

2021/09/08 04:14:14 pm        271

ឧត្តរមានជ័យ ៖ មន្រ្តីជំនាញមន្ទីរធនធានទឹក​ខេត្តឧត្ដរមានជ័យ ចុះបើកទ្វារទឹកបញ្ចេញពីអាងស្តុកទឹកចំនួន៣ទីតាំង ទី១ គឺទំនប់អាងស្តុកទឹក០៥ (សូន្យប្រាំ) ក្នុងស្រុកត្រពាំងប្រាសាទ ទី២ ទំនប់អាងស្តុកទឹកបឹងតាម៉ុក និងទី៣ ទំនប់អាងស្តុកទឹកទំនប់ថ្មី ក្នុងស្រុកអន្លង់វែង ដើម្បីរំដោះប្រភពទឹកបន្ថែម ដែលកំពុងហូរកាត់លើខ្នងទំនប់បង្ហៀរទាំងបី ទីតាំងខាងលើនេះ ក្នុងការ បង្ការទប់ស្កាត់ការកើតបណ្តាលឲ្យមានទឹកជំនន់ ខណ:តំបន់ផ្នែកខាងលើជួរភ្នំ នៃទំនប់អាងស្តុកទឹកទាំងបីនោះនៅបន្តមានទឹកភ្លៀងធ្លាក់ខ្លាំង។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន ប្រភពទឹក នៅក្នុងទំនប់អាងស្តុបទឹកទាំងបីទីតាំងខាងលើនោះ មានប្រភពទឹកចាស់ នឹងប្រភព ទឹកភ្លៀងថ្មី បានហក់ឡើងជាបណ្តើរៗ ក៏ប៉ុន្តែវាមិនទាន់​បណ្តាល​មានករណី​ជំនន់​គម្រាមកំហែង​ជន់​លិច ​ឬក៏ហូរបាក់ច្រោះបណ្តាលឲ្យមានការខូចខាតលើខ្នងទំនប់ ឬក៏​ដំណាំស្រូវ បន្លែ ផ្លូវ និងផ្ទះសម្បែងរបស់ពលរដ្ឋនោះឡើយ។

លោកបញ្ជាក់ទៀតថា ប្រភពទឹកដែលក្រុមការងារបានបើកបញ្ចេញ ដើម្បីបញ្ជៀសការ​គម្រាម​កំហែង ចេញពីទំនប់អាងស្តុកទឹកនៅប៉ែកខាងលើទាំងបីនោះ គឺបានហូរចុះចូលតាមស្ទឹង អូរ ព្រែក ប្រឡាយ បន្តធ្លាក់ចូលតាមបណ្តាអាងរក្សាប្រភពទឹកនៅផ្នែកខាងក្រោម ធំៗដើម្បី​បញ្ចៀស​ការ​ជន់លិច រួមមាន អាងទឹកស្ទឹងស្រែងទី២ និងអាងទឹកស្ទឹងស្រែងទី១ ដែលបច្ចុប្បន្នអាស្តុកទឹកទាំងពីរ នៅមិនទាន់មានប្រភពទឹកពេញគ្រប់គ្រាន់ចូល​នៅឡើយ​ ដូច្នេះសូមប្រជាកសិករកុំមានការ​បារម្មណ៍​ចំពោះការជន់លិចឲ្យសោះ៕

អត្ថបទ ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        483
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        625

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm