លោកស្រី Harris ទាញបានការគាំទ្រ​បន្ថែមពីអ្នកស្បែកខ្មៅ ខណៈលោក Trump ឡើងបន្តិចក្នុងចំណោមអ្នកស្បែកស

2024/08/08 02:15:51 am        44


បេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ គឺលោកស្រី Kamala Harris កំពុងទាក់ទាញបានការគាំទ្រពីអ្នកបោះឆ្នោតស្បែកខ្មៅបន្ថែមទៀត ពោលគឺច្រើនជាងលោកប្រធានាធិបតី Joe Biden មាននៅពេលរូបលោកមិនទាន់ដកខ្លួនពីការប្រកួតប្រជែង នាឆ្នាំនេះ ខណៈដែលប្រជាប្រិយរបស់លោក Donald Trump ខាងគណបក្សសាធារណរដ្ឋ បានកើនឡើងបន្តិចក្នុងចំណោមអ្នកបោះឆ្នោតស្បែកស នៅរយៈពេលប៉ុន្មានខែថ្មីៗនេះ។ នេះបើយោងតាមការវិភាគនៃការស្ទង់មតិរបស់ Reuters/Ipsos។ 

ការវិភាគដែលបានពិនិត្យលើការឆ្លើយតបជាង ១០.០០០នាក់ពីការស្ទង់មតិរបស់ Reuters/Ipsos នៅទូទាំងប្រទេសចំនួន ៧ដងដែលត្រូវបានធ្វើឡើងចាប់តាំងពីខែឧសភា ចង្អុលបង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិសំខាន់ៗ សម្រាប់លោកស្រី Harris ជាអនុប្រធានាធិបតីអាមេរិកដែលបានទទួលនាទីធ្វើយុទ្ធនាការបន្តពីលោក Biden នៅពេលដែលលោកប្រធានាធិបតីបានសម្រេចបញ្ចប់ការប៉ុនប៉ងជាប់ឆ្នោតឡើងវិញ កាលពីថ្ងៃទី២១ ខែកក្កដា។

គួរបញ្ជាក់ថា លោកស្រី Harris នឹងក្លាយជាស្ត្រីស្បែកខ្មៅដំបូងគេ ដែលជាប់ឆ្នោតជាប្រធានាធិបតី ក៏ដូចជាជនជាតិអាមេរិកាំងអាស៊ីដំបូងគេដែរ ប្រសិនបើលោកស្រីអាចឈ្នះលោក Trump ក្នុងការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា។

អ្នកបោះឆ្នោតស្បែកខ្មៅ ៧០ភាគរយ ដែលត្រូវបានស្ទង់មតិ កាលពីខែកក្កដា បានជ្រើសរើសលោកស្រី Harris ជាងជ្រើសរើសលោក Trump នៅលើសន្លឹកឆ្នោតសន្មត ពោលគឺកើនឡើងពីចំនួន ៥៩ភាគរយនៃគាំទ្រ ចំពោះលោក Biden នៅក្នុងការស្ទង់មតិ កាលបីខែឧសភា និងខែមិថុនា។ ចំណែកលោក Trump ឃើញឡើងការគាំទ្រតិចតួច ក្នុងចំណោមអ្នកបោះឆ្នោតស្បែកខ្មៅ ដោយឡើងដល់ ១២ភាគរយ ខណៈកាលពីខែឧសភា និងមិថុនា មាន ៩ភាគរយ។ 

ទន្ទឹមនឹងនោះ លោក Trump កំពុងទទួលបានប្រជាប្រិយភាពពីអ្នកបោះឆ្នោតស្បែកស។ ប្រហែល ៥០ភាគរយ បានជ្រើសរើសលោក Trump នៅក្នុងការស្ទង់មតិខែកក្កដា ដោយកើនឡើងពីចំនួន ៤៦ភាគរយ នៅក្នុងខែឧសភា និងខែមិថុនា។ ចំណែកលោកស្រី Harris មានការគាំទ្រតែ ៣៨ភាគរយប៉ុណ្ណោះនៃអ្នកបោះឆ្នោតស្បែកស ក្នុងខែកក្កដា ធៀបនឹងកម្រិត ៣៦ភាគរយនៅក្នុងខែឧសភា និងខែមិថុនា៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm