ទីតាំងល្បែងស៊ីសងនៅទល់មុខអធិការដ្ឋានខណ្ឌ មានការប្រមូលផ្ដុំមនុស្សច្រើន ក្នុងអំឡុងពេលជំងឺកូវីដ១៩ លោកអធិការខណ្ឌឬស្សី អះអាងថា មានច្បាប់ត្រឹមត្រូវ

2021/09/08 04:48:31 pm        329

ភ្នំពេញ៖ ក្រោយពីព័ត៌មានទូរទស្សន៍ BTV news ផ្សព្វផ្សាយពីសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ពីបញ្ហាល្បែងស៊ីសង ប្រភេទឡូតូ តូចធំ (យីហោ មហាលាភឡូតូ) បង្កប់​នៅតាមហាងកាហ្វេ នៅអមសងខាងតាមបណ្ដោយផ្លូវជាតិលេខ៥ និងមានមនុស្សជាច្រើនប្រមូលផ្ដុំក្នុងទីតាំង មិនបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ប្រសាសន៍របស់ប្រមុខដឹកនាំ ៣កុំ ៣ការពារ នោះឡើយ។

ពាក់ព័ន្ធបញ្ហាល្បែងស៊ីសងក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ នេះផងដែរ ភ្ញាក់ងារទូរទស្សន៍ BTV News បានទាក់ទងសុំការបំភ្លឺពី លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ បានឲ្យដឹងថា ទីតាំង​ល្បែង​ស៊ីសង ឡូតូ តូចធំ ទាំងនោះគឺសុទ្ធតែមានច្បាប់ទាំងអស់ ដែលចេញ​ដោយ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដោយឡែកចំពោះវិធានការមិនមែនមិនមានវិធាននោះទេ តែរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកចេញច្បាប់។ បន្ថែមទៀតនោះចំពោះការប្រមូលផ្ដុំមនុស្សច្រើនមិនរក្សា​គម្លាត​ ឲ្យបានត្រឹមត្រូវ លោកអធិការបានឆ្លើយតបថា ទីតាំងកាហ្វេមិនឲ្យមានមនុស្សច្រើន?

សូមបញ្ជាក់ផងដែរ នៅក្នុងអាជ្ញាប័ណ្ណឆ្នោតនោះ បានបញ្ជាក់ថា អាជីវកម្មឆ្នោត ឡូតូ ៥ខ្ទង់ (5D) ៦ខ្ទង់ (6D) ៧ខ្ទង់ (7D) និងរង្វាន់លួចចិត្ត ៤ខ្ទង់ ៣ខ្ទង់ និង២ខ្ទង់ lottery និងឆ្នោតកោស។ មិនបានបញ្ជាក់ថា ឡូតូ តូចធំ នោះទេ។

គួរបញ្ជាក់ថា កន្លងមករហូតទល់ពេលនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​កំពុង​បន្តយ៉ាងយកចិត្តទុកដាក់ពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ បទល្មើសល្បែងស៊ីសង​គ្រប់ប្រភេទត្រូវតែបង្ក្រាបឲ្យខានតែបាន គ្រប់មូលដ្ឋានទាំង១៤ខណ្ឌ និងយកចិត្តទុកដាក់ បំផុស​ឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួម ៣កុំ ៣ការពារ របស់រដ្ឋាភិបាល និងអនុវត្តតាមវិធានការរបស់​ក្រសួង​សុខាភិបាលផងដែរ ដើម្បីចូលរួមកាត់ផ្ដាច់ការឆ្លងរីករាលដាលនូវជម្ងឺកូវីដ អាចឈានដល់ការបិទ​បញ្ចប់​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានជោគជ័យ។

ជាក់ស្ដែងទីតាំងល្បែង internet online keno (តូចធំ) មានជាច្រើនទីតាំង តាមណ្ដោយផ្លូវជាតិលេខ៥ ទីតាំងខ្លះមានយីហោ និងទីតាំងខ្លះគ្មានយីហោ ជាង១០ទីតាំង រួមកាហ្វេ យីហោ ៩៩៩គីឡូ​ម៉ែត្រលេខ៧ នៅចំណុចទល់មុខអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ហាងកាហ្វេគ្មានយីហោ ខាងជើងអធិការខណ្ឌ និងម្ដុំយឿត្រី មានចំនួន៣ទីតាំង យីហោ លីហូវ ការហ្វេដូងក្រអូប ផ្ទះលេខ៦៨B គីឡូម៉ែត្រលេខ៩ ស្ថិតនៅសង្កាត់ច្រាំងចំរះទី១និង សង្កាត់ច្រាំងចំរះទី២ និងម្ដុំផ្លូវលូទឹកស្អុយក្រោយវត្តទួលសង្កែ ផ្ទះ យីហោ ហ្វីហ្វា សង្កាត់ទួលង្កែទី១ ខណ្ឌឬស្សី រាជធានីភ្នំពេញ៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm