ចក្រភពអង់គ្លេស និងអេហ្ស៊ីប ចេញការព្រមានសម្រាប់ការហោះហើរលើដែនអាកាសអ៊ីរ៉ង់ និងលីបង់

2024/08/08 06:08:28 pm        113

ចក្រភពអង់គ្លេស និងអេហ្ស៊ីប កាលពីថ្ងៃពុធ (០៧ សីហា) បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេជៀសវាងកុំហោះហើរលើដែនអាកាសអ៊ីរ៉ង់ និងលីបង់ ស្របពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៃជម្លោះកាន់តែទូលំទូលាយនៅក្នុងតំបន់ បន្ទាប់ពីការសម្លាប់សមាជិកជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធហាម៉ាស និងហេសបូឡា។

សេចក្ដីណែនាំរបស់ចក្រភពអង់គ្លេស ចំពោះក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនឱ្យចៀសវាងដែនអាកាសរបស់លីបង់ បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីអេហ្ស៊ីប បានណែនាំក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនទាំងអស់ឱ្យជៀសវាងដែនអាកាសអ៊ីរ៉ង់ រយៈពេលបីម៉ោងនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (០៨ សីហា) នេះ។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅទូទាំងពិភពលោកកំពុងកែប្រែកាលវិភាគរបស់ពួកគេដើម្បីជៀសវាងការហោះហើរលើដែនអាកាសអ៊ីរ៉ង់ និងលីបង់ ខណៈកំពុងផ្អាកជើងហោះហើរទៅកាន់អ៊ីស្រាអែល និងលីបង់ផងដែរ។

ជើងហោះហើរឆ្លងកាត់តំបន់ជម្លោះបានក្លាយជាបញ្ហាសុវត្ថិភាពឧស្សាហកម្មចម្បងក្នុងមួយទសវត្សរ៍មុន បន្ទាប់ពីជើងហោះហើរ MH17 របស់ម៉ាឡេស៊ី ត្រូវបានបាញ់ទម្លាក់នៅអ៊ុយក្រែន ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះចំនួន ២៩៨នាក់។ ក្រុមហ៊ុនអាកាសចរណ៍ យូណាយធីត អ៊ែរឡាញស៍ (United Airlines) ដែលមានមូលដ្ឋាននៅអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ជើងហោះហើររបស់ខ្លួនទៅកាន់ទីក្រុងតែលអាវីវ ដែលត្រូវបានផ្អាកកាលពីថ្ងៃទី៣១ ខែកក្កដា ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព ក៏នៅតែត្រូវបានផ្អាកដដែល។

គួររម្លឹកថា ក្នុងឆ្នាំ២០២០ អង្គភាពការពារដែនអាកាសអ៊ីរ៉ង់បាននិយាយថា ខ្លួនបានបាញ់ទម្លាក់ជើងហោះហើរ PS752 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនដោយច្រឡំ ដោយបានសម្លាប់មនុស្សទាំងអស់ ១៧៦នាក់នៅលើយន្តហោះនោះ ភ្លាមៗបន្ទាប់ពីបានហោះចេញពីអាកាសយានដ្ឋានទីក្រុងតេអេរ៉ង់។ នៅពេលនោះ ពួកគេកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែភាពតានតឹងកើនឡើងខ្លាំងជាមួយសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm