១សប្ដាហ៍ដើមខែកញ្ញា ពលករខ្មែរមកពីថៃ ចូលតាមច្រកខេត្តបាត់ដំបង មានជាង៤០០នាក់ រកឃើញវិជ្ជមានកូវីដ១៩ ជាង២០នាក់

2021/09/08 05:27:30 pm        661

បាត់ដំបង៖ ក្នុងរយៈពេល១សប្ដាហ៍ ដើមខែកញ្ញា ឆ្នាំ ២០២១នេះ ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកព្រំដែននានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មានចំនួន៤១០នាក់ ក្នុងនោះ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៦នាក់ផងដែរ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងថា ពលករខ្មែរទាំងអស់ដែលវិលត្រឡប់មកពីប្រទេសថៃវិញ តាមច្រកខេត្តបាត់ដំបង ត្រូវបាន ក្រុមគ្រូពេទ្យ យកសំណាក និងធ្វើតេស្តរហ័សនៅចំណុចព្រំដែន ក្នុងករណីមានលទ្ធផលវិជ្ជមាន ក្រុមការងារនឹងរៀបចំដាក់ព្យាបាលក្នុងមណ្ឌលនៅតាមព្រំដែន.។

ចំណែកអ្នកអវិជ្ជមាន នឹងបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កក្នុងមណ្ឌលនានា​តាមបណ្ដោយ​ព្រំដែន​ចំនួន១៤ថ្ងៃ រួចផ្ទេរបន្តមកធ្វើចត្តាឡីស័កនៅជិតទីរួមខេត្ត ចំនួន៧ថ្ងៃបន្ថែមទៀត មុននឹងធ្វើការ​ដឹក​ជញ្ជូនពួកគាត់​ទៅកាន់បណ្ដាស្រុក ឬខេត្តកំណើតរៀងៗខ្លួន ។

គួរកត់សម្គាល់ថា ទោះបីជាមានពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញជាបន្តបន្ទាប់ ប៉ុន្តែស្រប​ពេល​ជាមួយគ្នានេះ ជារឿយៗក៏មានមេខ្យល់មួយចំនួននៅបន្តលួចនាំពលរដ្ឋខ្មែរឆ្លងដែន​ចូលទៅ​ធ្វើការដោយខុសច្បាប់ នៅក្នុងប្រទេសថៃ ខណៈមេខ្យល់ទាំងនោះត្រូវបានកម្លាំង​សមត្ថកិច្ចឈរ​ជើង​ប្រចាំការនៅតាមបន្ទាត់ព្រំដែន ធ្វើការបង្រ្កាប និងអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ ចំណែក​ពលរដ្ឋ​ត្រូវបាន​ធ្វើការ អប់រំណែនាំ និងបញ្ជូនត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។

ពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានា ក្នុងខេត្តបាត់ដំបងភាគច្រើនជាពលករ​ដែលត្រូវបានផ្ទេរមកពីបណ្ដាខេត្តផ្សេងៗ ជាពិសេសខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យជាដើម ខណៈមណ្ឌលស្ទើរទាំងអស់មានសភាពធូរស្រាល មិនចង្អៀតណែននោះទេ ហើយមណ្ឌលខ្លះទៀត​នៅទំនេរទៀតផង។

អត្រាឆ្លងជំងឺកូវីដ១៩ថ្មី ក្នុងខេត្តបាត់ដំបង នាប៉ុន្មានថ្ងៃចុងក្រោយនេះ មានចំនួនកើនឡើងបន្តិចវិញ ប៉ុន្តែស្ថិតក្នុងសភាពមួយធូរស្រាលមិនគួរឲ្យព្រួយបារម្ភនោះទេ។ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦ ៣០៦នាក់ ក្នុងនោះបានព្យាបាល​ជាសះស្បើយចំនួន ៥ ២២១នាក់ កំពុងសម្រាកព្យាបាល៩៩៨នាក់ និងស្លាប់ចំនួន៨៧នាក់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm