ចំណោតចំនួន២ លើកំណាត់ផ្លូវ៤៨ ក្នុងភូមិសាស្រ្តខេត្តកោះកុង ត្រូវ​បាន​ជួស​ជុល​កែ​លម្អឲ្យប្រសើរងាយស្រួលចរាចរណ៍ឡើងវិញ

2024/08/08 06:19:21 pm        1.5 K

មេឃបើកថ្ងៃល្អរយៈពេល៣ថ្ងៃមកនេះ ជាអំណោយផលសម្រាប់ក្រុមការងារ​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៤៨ ពិសេសចំណោតទឹកជ្រោះតាប៉ន និងចំណោតហួសអាស្រមលោកយាយម៉ៅ ស្ថិត​នៅ​សង្កាត់​ស្មាច់​មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានជួសជុល​កែលម្អ​អោយ​ងាយ​ស្រួលច​រាចរណ៍​ឡើងវិ​ញហើយ។

បើតាមមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ថា ក្រុមការងារស្ថាបនាផ្លូវ៤៨ បានយកចិត្តទុកដាក់ខ្ពស់លើការជួសជុលកំណាត់​ផ្លូវ៤៨​ដែ​លរងផលប៉ះពាល់ដោយសារទឹកភ្លៀងរដូវវស្សា ពោលគ្រាន់តែមេឃបើកថ្ងៃភ្លាម គឺ​សម្រុក​ជួសជុលចំណោតដែលរអិលខ្លាំង ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ អ្នកទេសចរ និង​ការដឹកជញ្ជូនទំនិញពាណិជ្ជកម្មបានឆាប់រហ័សទាន់ពេលវេលា។

កន្លងទៅរដ្ឋបាលខេត្តកោះកុង បានដាក់ពង្រាយកម្លាំងនគរបាលចរាចរណ៍ និង​អន្ត​រាគមន៍​រង់ចាំ​ជួយ​សម្រួល​ចរាចរណ៍ពេលមានការកកស្ទះ ខណៈផ្លូវ៤៨ត្រង់​ចំណុច​ចំណោត​ហួស​លោក​យាយ​ម៉ៅ មានសភាពរអិលខ្លាំងពេលមេឃភ្លៀងពិបាកធ្វើដំណើរ។

អំឡុងពេលនោះ សមត្ថកិច្ចជំនាញ និងក្រុមការងារធ្វើការដ្ឋាន ត្រៀម​ឈរ​ជើង​ប្រចាំ​ការ​ជួយ​សម្រួល​ចរាចរណ៍២៤ម៉ោងលើ២៤ម៉ោងត្រង់ចំណុចដែលប្រឈមនឹងការកកស្ទះ។ ២ថ្ងៃ​នេះ​អាកាស​ធាតុ​ហាក់ល្អមិនមានភ្លៀងធ្លាក់ខ្លាំង ដែលជំរុញឱ្យក្រុម​ហ៊ុន​ម៉ៅ​ការ​សាង​សង់​ផ្លូវ​ជាតិ​៤៨​ពន្លឿន​ការ​ជួសជុលកែលម្អផ្លូវដែលមានចំណុចលំបាក។

គួររំលឹកថា ចំណោតផ្លូវ៤៨ដែលលំបាកធ្វើដំណើរពេលភ្លៀងធ្លាក់រដូវវស្សាឆ្នាំនេះ គឺទី១​ចំណោត​ជ្រោះ​តាប៉ន ទី២ ចំណោតហួសអាស្រមលោកយាយម៉ៅ និងទី៣ ចំណោតវរៈសេនាតូចលេខ២ ជិត​ដល់ស្ពានតាតៃ។ ប៉ុន្តែក៏ត្រូវ​បាន​កៀរស​ម្រួល​ឱ្យ​ងាយ​ស្រួល​ធ្វើ​ដំណើរ​បណ្តោះអា​សន្ន​ហើយ​ដែរ ស្របពេលអាកាសធាតុមិនភ្លៀង៕ អត្តបទៈ ឈឹម មករា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm