សម្តេចធិបតី៖ វត្តមានសាកលវិទ្យាល័យ De Montfortគឺជាកាលានុវត្តភាពមួយទៀត សម្រាប់និស្សិតកម្ពុជា

2024/08/08 06:21:06 pm        165

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការបើកសាកលវិទ្យាល័យDe Montfort របស់អង់គ្លេសនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាកាលានុវត្តភាពថ្មីមួយទៀតសម្រាប់ សិស្សនិស្សិតកម្ពុជា ហើយសម្តេចធិបតី រំពឹងថា សាកលវិទ្យាល័យនេះ ក្លាយទៅជាហឹប និងដែកឆក់នៃការវិនិយោគមកពីចក្រភពអង់គ្លេស​មកលើទឹកដីកម្ពុជា ឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀតផងដែរ។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៃសាកលវិទ្យាល័យ De Montfort របស់អង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះសម្តេចធិបតី បានបញ្ជាក់ថា វត្តមានជារូបវន្តនៃសាកលវិទ្យាល័យរបស់ប្រទេសមហាអំណាចមួយនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ខាងវិស័យអប់រំដល់កម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នាសម្តេច ក៏បានលើកទឹកចិត្តឲ្យសាកលវិទ្យាល័យនេះ ធ្វើការសហការជាមួយ ស្ថាប័ន​ពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផេ្សងៗទាក់ទងនឹងការបណ្តុះសហគ្រិនភាព ដើម្បីចូលរួម បង្កើតការងារជាក់ស្តែងនៅកម្ពុជាផងដែរ។

នៅក្នុងឱកាសសម្ពោធជាផ្លូវការនូវសាកលវិទ្យាល័យដ៏ល្បីល្បាញរបស់អង់គ្លេស លើទឹកដីកម្ពុជា​នេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​សម្តែងមោទនភាព​ចំពោះសាកល​វិទ្យាល័យ មួយនេះដែលមាននៅកម្ពុជា ខណៈវត្តមាននេះ គឺកើតឡើងដំបូងគេបង្អស់នៅតំបន់​អាស៊ីអាគ្នេយ៍នេះ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យDe Montfort ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ និងមាន​ប្រវត្តិនៃការ បង្រៀនជាង១៥០ឆ្នាំ។មាន​និស្សិតប្រមាណបីម៉ឺនប្រាំពាន់នាក់កំពុង​សិក្សា​នៅក្នុងចក្រភពអង់គ្លេស និងក្រៅប្រទេស។ សាកលវិទ្យាល័យនេះ មានកម្រិតស្តង់ដាអន្តរជាតិពិតៗ មានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ន​នៅអាស៊ីអាគ្នេយ៍គឺនៅ​ប្រទេសកម្ពុជានេះតែម្តង៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        13
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm