ក្រុមនិស្សិតជំរុញឱ្យយុវជនស្វែងយល់ពីអត្ថប្រយោជន៍សេដ្ឋកិច្ច សង្គមតំបន់ត្រីកោណ CLV

2024/08/08 07:14:18 pm        298

ក្រោយពីក្រសួងពាណិជ្ជកម្ម បង្ហាញរបាយការណ៍ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ CLV-DTA មក បណ្តានិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ នៃសកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានជំរុញយុវជនជំនាន់ក្រោយនាំគ្នាសិក្សាស្វែងយល់អំពីគម្រោងអភិវឌ្ឍ CLV-DTA ឱ្យបានច្បាស់លាស់ ខណៈពលរដ្ឋបណ្តាខេត្តទាំងបួននោះ​កំពុង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជា​ច្រើនពីគម្រោងអភិវឌ្ឍនេះលើផ្នែកសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ជាដើម។

បណ្តានិស្សិតទំនាក់ទំនងអន្តរជាតិ បានថ្លែងប្រាប់ BTV នៅថ្ងៃទី៨ ខែសីហានេះថា នៅក្នុ​ង​ដំណើរ​ការ​សិក្សាថ្នាក់បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ និងការទូត ពួកគេក៏បានលើក​យក​ករណី​ទំនាក់​ទំនង CLV-DTA មកសិក្សាផងដែរ ក្នុងនោះបានពិនិត្យឃើញថា ទំនាក់ទំនាក់​កិច្ច​សហ​ប្រតិបត្តិការ​ CLV –DTA នេះគឺបានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍ ខេត្តទាំងបួន មានខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យមាន​កា​រ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ជាពិសេស គឺក៏ធសនាធ្វើឲ្យខ្សែ​បន្ទាត់​ព្រំដែន​នៃ​ខេត្ត​កម្ពុជា​ទាំង​បួន​ដែល​ជាប់​ជា​មួយ​ប្រទេសជិតខាង មានភាពរឹងម៉ាំ និងក្លាយជាបង្គោលព្រំដែនសន្តិភាព និងមាន​ការ​ទទួល​ស្គាល់​គ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងត្រៀមខ្លួនធ្វើ​ម្ចាស់​ផ្ទះ​​រៀប​ចំ​កិច្ចប្រជុំកំពូល CLV DTA លើកទី១២ នៅចុងឆ្នាំនេះ បន្ទាប់ប្រទេសឡាវ ធ្វើម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី១៣ របស់ CLV DTA រួចហើយ។ ទំនាក់ទំនងកម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម ឬហៅកាត់ថា CLV-DTA ប្រមុខថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​បី​បាន​ឯកភាព​បង្កើត​នៅ​ឆ្នាំ​១៩៩៩ ហើយបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលមេដឹកនាំ CLV-DTA លើកទី៩ បានសង្កត់ធ្ងន់ថា តំបន់ CLV-DTA បានប្រែ​ក្លាយ​ពី​តំបន់​អភិវឌ្ឍន៍តិចតួចទៅជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចល្អ ហើយសម្តេចបានលើកជាឧទាហរណ៍ គឺ​ប្រាក់ចំណូលពលរដ្ឋម្នាក់ៗក្នុង១ឆ្នាំ គឺបានកើនពី២៩៤ដុល្លារ ដល់ ១៣០០ ដុល្លារ ហើយ​នឹង​បន្ត​កើន​រហូតមកដល់បច្ចុប្បន្ន៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        66
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        57
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm