កីឡាអត្តពលកម្ម​បង្ហាញ​កីឡាករ​-​កីឡា​ការិនី ១៤​រូប​ត្រៀម​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​ចិន​

2021/09/08 11:38:26 am        30

​អត្តពលកម្ម​៖ សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្តបានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​-​កីឡាការិនី ១៤​រូបរួមទាំង​គ្រូបង្វឹក​ម្នាក់គឺ​លោក គៀង សាម៉ន ដើម្បី​ត្រៀម​បញ្ជូនទៅ​ហ្វឹកហាត់នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិននាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​សម្រួច​សមត្ថភាព និង​បច្ចេកទេស​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម​ផង ពិសេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​អត្ត​ព​លិ​ក​ដែល​ត្រៀម​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ចិន​នេះ រួមមាន​កីឡាករ ណឹ​ប ច័ន្ទ​រ៉ុង និង​កីឡាការិនី ឌួង ស្រី​ភាព ហាត់​វិញ្ញាសា​រត់ ១០០​ម៉ែត្រ​, កីឡាករ ទត សា​លីន និង​កីឡាការិនី សាង លីដា ហាត់​វិញ្ញាសា​រត់ ២០០​ម៉ែត្រ​, កីឡាករ យ៉ា​ត ពិ​ទូ​ចាន់​ទិវា និង​កីឡាករ សាត ឧ​ត្ត​ម ហាត់​វិញ្ញាសា​រត់ ៤០០​ម៉ែត្រ​, កីឡាករ ឈុន ប៊ុនថន និង​កីឡាការិនី កាន់ ស្រីរ័ត្ន ហាត់​វិញ្ញាសា​រត់ ៨០០​ម៉ែត្រ​, កីឡាករ ផាត សុ​ភុ​ត ហាត់​វិញ្ញាសា​រត់ ១,៥០០​ម៉ែត្រ និង​កីឡាករ ឧក រ៉ូ​ហី​ត ហាត់​វិញ្ញាសា​រត់ ៥,០០០​ម៉ែត្រ។​ ​រីឯ ៤​រូប​ទៀតគឺមាន​កីឡាក​លោ​ចម្ងាយ ហឿន ចាវ​, កីឡាករ​ចោលដុំដែក ស៊ឹម សាម​ឌី​, កីឡាករ​លោត​កម្ពស់ រ៉ឹ​ម ចាន់​រដ្ឋា និង​កីឡាការិនី​ចោលដុំដែក ផន សុវណ្ណារ៉ា។​ ​តាម​ការគ្រោងទុក​បេ​ក​កម្មបោះ​ជុំរុំ​ហ្វឹកហាត់​ក្រៅប្រទេស​នេះ គ្រោង​ធ្វើឡើង​រយៈពេល ៣​ខែដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​-​កីឡាការិនី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម ២​លើក​ចំពោះមុខពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ហើយ​កីឡាករ​-​កីឡាការិនីគ្រោង​នឹង​ចេញដំណើរ​ទៅ​ចិននៅ​ចុងខែ​កញ្ញា​នេះ ក្រោម​កិច្ចសហការ​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​ចិន តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC ធ្លាប់មាន​ប្រសាសន៍ថា ភាគី​ចិន​បានផ្ដល់​ជំនួយឥតសំណង់​ក្នុងការ​បញ្ជូន​ក្រុម​ជម្រើសជាតិ​កម្ពុជា ១២​ប្រភេទស្មើនឹង ១៣៥​នាក់​ទៅ​ហ្វឹកហាត់​នៅ​ចិនក្នុងពេល​ឆាប់ៗ​ខាងមុខ បន្ទាប់ពី​គម្រោង​មួយ​នេះត្រូវបាន​ពន្យារពេល​អ​ស់​ជា​យូរដោយសារ​ការរីក​រាល​ដាល​នៃ​កូ​វីដ​-១៩ ដោយ​គោលបំណង​សំខាន់នៃ​ការបោះ​ជុំរុំ​នេះគឺ​ដើម្បី​ត្រៀម​ស៊ី​ហ្គេម​នៅ​វៀតណាម​ផង និង​ស៊ី​ហ្គេមនៅ​កម្ពុជា​ផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        136
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        147
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm