អត្តពលិកកម្ពុជា ៣រូប បញ្ចប់ភារកិច្ចក្នុងការប្រកួតអូឡាំពិកប៉ារីស ឆ្នាំ២០២៤

2024/08/08 07:37:43 pm        149

អត្តពលិកកីឡាកម្ពុជា ៣រូប រួមមានកីឡាអត្តពលកម្ម ឈុន ប៊ុនថន និងកីឡាហែលទឹក ២រូប គឺ​កីឡាករ​កូនកាត់ខ្មែរ-បារាំង កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ និងកីឡាការិនីខ្មែរ-អាមេរិក សាក់​ប៊ុន អប្សរា កាតារីណា បានបញ្ចប់ភារកិច្ចរបស់ខ្លួន ក្នុងការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ លើក​ទី៣៣ នាទីក្រុងប៉ារីស ប្រទេសបារាំង ហើយ ដោយធ្លាក់ត្រឹមវគ្គជម្រុះដូចគ្នា ។

សម្រាប់​កីឡាករ ឈុន ប៊ុនថន ដែលទើបប្រកួតកាលពីល្ងាចថ្ងៃពុធ លើវិញ្ញាសា ៨០០ម៉ែត្រ ដោយ​បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៩ ក្នុង Heat 5 ដោយប្រើថិរវេលា ១នាទី និង ៥៣.៣១វិនាទី ដែល​នាំ​ឲ្យម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ រូបនេះ មិនអាចឡើងទៅវគ្គបន្ដនោះទេ ប៉ុន្តែ​ត្រូវ​ប្រកួត Recharge រកឱកាសឡើងវគ្គផ្តាច់ព្រ័ត្រថ្ងៃនេះ ។

អ្វីដែលគួរ​ឲ្យ​កត់សម្គាល់ គឺថិរវេលាក្នុងការប្រកួតកីឡាអូឡាំពិកនេះ ប៊ុនថន មិនអាចបំបែក​កំណត់​ត្រា​ចាស់របស់ខ្លួន ដែលធ្លាប់ធ្វើបានល្អបំផុតក្នុងការប្រកួតជើងឯកអាស៊ី ឆ្នាំ២០២៣ នៅ​ទី​ក្រុង​បាងកក ប្រទេសថៃ ដោយប្រើថិរវេលា ១នាទី ៥០.០៩វិនាទីនោះទេ តែគេបាន​បំបែក​កំណត់​ត្រា​កីឡាអូឡាំពិករបស់កីឡាករកម្ពុជា គៀង សាម៉ន ដែលធ្លាប់ធ្វើបានក្នុងថិរវេលា ១នាទី និង៥៥.២៦វិនាទី ក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងឡុងដ៍ កាលពីឆ្នាំ២០១២ ។

ដោយឡែក​អត្តពលិកកីឡាហែលទឹកទាំង ២រូប ក៏មិនខុសពី ប៊ុនថន ដែរ ដោយសុទ្ធ​តែ​ធ្លាក់​ក្នុង​វគ្គ​ជម្រុះក្នុងនោះ កីឡាករ អង់ត្វ័ន បានបញ្ចប់ភារកិច្ចរបស់ខ្លួន ក្នុងការប្រកួតកីឡាអូឡាំពិក នៅ​ទឹក​ដី​កំណើតរបស់ខ្លួន ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុង Heat 2 ដោយប្រើថិរវេលា ៥២.៩៥វិនាទី លើ​វិញ្ញាសា ១០០ម៉ែត្រហែលរបៀបសេរី គ្រាដែលកីឡាការិនីខ្មែរ-អាមេរិក សាក់ប៊ុន អប្សរា កាតារីណា បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុង Heat 6 ដោយប្រើថិរវេលា ២៩.៩០វិនាទី លើ​វិញ្ញាសាហែលសេរី ៥០ម៉ែត្រ ហើយក៏មិនអាចបំបែកកំណត់ត្រាស៊ីហ្គេម ឆ្នាំ២០២៥ ដែល​នាង​ធ្លាប់​ធ្វើ​បានត្រឹម ២៦.៤១វិនាទីផងដែរ ។

គួរដឹងថា អូឡាំពិកប៉ារីស ឆ្នាំ២០២៤ កម្ពុជា បានបញ្ជូនអត្តពលិក ៣រូបប៉ុណ្ណោះចូលរួមប្រកួត ក្នុង​នាម​អត្តពលិកទទួលបានសិទ្ធពិសេស ក្រោមការពិនិត្យ និងជ្រើសរើស​ដ៏​តឹង​រឹង​របស់​គណៈកម្មាធិការ​អូឡាំពិកអន្ដរជាតិ(IOC) និងសហព័ន្ធកីឡាអន្ដរជាតិសាមី ក្នុងនាមប្រភេទកីឡា​ចាំបាច់ បន្ទាប់ពីប្រភេទកីឡាផ្សេងៗ មិនបានជាប់ក្នុងការប្រកួតជម្រុះ ។ យ៉ាង​ណា​មិញ​ការ​ចូល​រួម​នេះ គឺជាស្មារតីអូឡាំពិកមួយ ដែលបណ្ដាប្រទេសសមាជិក IOC ត្រូវចូលរួម ដើម្បីជាការ​អបអរ​សាទរ​ព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm