រុស្ស៊ី បង្ហាញការប្រុងប្រយ័ត្នចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន ទៅកាន់អាស៊ីកណ្តាល

2024/08/08 08:05:53 pm        159

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរុស្ស៊ី បានបង្ហាញការប្រុងប្រយ័ត្នចំពោះដំណើរទស្សនកិច្ចនាពេលខាងមុខរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ទៅកាន់ប្រទេសអាស៊ីកណ្តាល។

លោក Kishida គ្រោងនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងបណ្តាប្រទេសអាស៊ីកណ្តាលផ្សេងទៀត ចាប់ពីថ្ងៃសុក្រស្អែកនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃមេដឹកនាំក្នុងតំបន់ និងកិច្ចពិភាក្សាទល់មុខគ្នា។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់នោះក្នុងវិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។ មន្ត្រីមកពីក្រុមហ៊ុនជប៉ុនប្រហែល ៥០ ត្រូវបានគេរំពឹងថា នឹងអមដំណើរ លោក Kishida ។

នៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរ នៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី អ្នកនាំពាក្យលោកស្រី Maria Zakharova បាននិយាយថា ការប៉ុនប៉ងរបស់ប្រទេសជប៉ុន ក្នុងការជ្រៀតចូលទៅអាស៊ីកណ្តាល ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីប្រទេសជប៉ុន មិនត្រូវបានជំរុញដោយផលប្រយោជន៍សេដ្ឋកិច្ចនោះទេ ប៉ុន្តែត្រូវទទួលឥទ្ធិពលដោយគោលនយោបាយទ្វីបអាមេរិក។

លោកស្រី និយាយថា ប្រទេសជប៉ុនកំពុងព្យាយាមពង្រីកផលប្រយោជន៍របស់ខ្លួនទៅក្នុងតំបន់ដែលរុស្ស៊ីបានចាត់ទុកជាផ្នែកនៃឥទ្ធិពលរបស់ខ្លួន។

លោកស្រី Zakharova បាននិយាយថា ប្រទេសជប៉ុន កំពុងព្យាយាមដើម្បី «ធ្វើឱ្យខូចប្រព័ន្ធទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសនៃតំបន់នេះជាមួយសហព័ន្ធរុស្ស៊ី ដែលត្រូវបានបង្កើតឡើងជាច្រើនទសវត្សរ៍មកហើយ។

លោកស្រី បាននិយាយបន្ថែមថា ប្រទេសជប៉ុនកំពុងព្យាយាម «អូសទាញ» បណ្តាប្រទេសអាស៊ីកណ្តាលទៅកាន់ «មនោគមវិជ្ជាលោកខាងលិចនៃសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់» ដែលលោកស្រីអះអាងថាមាន «ការប្រឆាំងរុស្ស៊ី និងប្រឆាំងចិន យ៉ាងខ្លាំងក្លា» ។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        27
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm