មន្ដ្រីរំពឹងលីគនារី នឹងចម្រាញ់បានកីឡាការិនីខ្លាំងៗ ក្រោយបើកទំព័រប្រវត្តិសាស្ដ្រក្នុងស៊ីហ្គេម

2024/08/08 08:59:56 pm        220

លោកស្រី ពុធ ធីតា សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជា​ប្រធាន​គណៈកម្មការបាល់ទាត់នារី បានដាក់ក្ដីរំពឹងថា ការចាប់ផ្ដើមឡើងវិញ នៃលីគបាល់​ទាត់​នារី នឹងចម្រាញ់បាននូវធនធានកីឡាការិនីឆ្នើមៗត្រៀមការប្រកួតអន្ដរជាតិនានា បន្ទាប់ពី​ក្រុម​ជម្រើស​ជាតិ​នារីកម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេម ឆ្នាំ​២០២៣។

ការបង្ហាញសុទិដ្ឋិនិយមនេះ ធ្វើឡើងក្នុងពិធីសិក្ខាសាលាផ្សព្វពផ្សាយពីច្បាប់ប្រកួត និងចាប់ឆ្នោត នៃ​ការប្រកួតបាល់ទាត់ «ខេមបូឌានលីគនារី» ឆ្នាំ២០២៤/២៥ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ​២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី១៧ ខែ​សីហា​ខាង​មុខ ដោយមានក្លិប សមាគម មន្ទីរ និងអង្គការចូលរួមសរុបចំនួន ១០ក្រុម ។

មន្ដ្រី​សហព័ន្ធដដែលបន្ដថា ទោះបីលីគនារី ខកខានរៀបចំជិត ៣ឆ្នាំមកហើយក្ដី ប៉ុន្ដែ​សហព័ន្ធ​មិន​បាន​បោះបង់​ការអភិវឌ្ឍនោះទេ ពិសេសមោទនភាពមិនអាចបំភ្លេចបាន ក្នុងស៊ីហ្គេម ឆ្នាំ​២០២៣ នៅកម្ពុជា ដែលក្រុមជម្រើសជាតិនារីកម្ពុជា ធ្វើបាន​យ៉ាង​ល្អឡើ​ង​ទៅ​វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជា​លើកដំបូង បានជំរុញឲ្យថ្នាក់ដឹកនាំសហព័ន្ធខិតខំ ដើម្បីរៀបចំការប្រកួត​កម្រិត​ខ្ពស់​នេះ​ឡើង​វិញ ។

លោកស្រី ពុធ ធីតា បានដាក់ក្ដីសង្ឃឹម តាមរយៈការប្រកួតខេមបូឌានលីគនារីនេះដែរ នឹងអាច​ចម្រាញ់​បាននូវកីឡាការិនីខ្លាំងៗ ដើម្បីក្រុមជម្រើសជាតិនារីកម្ពុជា ត្រៀមការ​ប្រកួត​ប្រជែង​ក្នុង​ក្រប​ខណ្ឌ​អន្ដរជាតិនានា នៅថ្ងៃអនាគត ពិសេសការត្រៀម​លក្ខណៈ​ចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​នារី​អាស៊ីអាគ្នេយ៍ AFF Women Cup ឆ្នាំ២០២៤ ដែលគ្រោង​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ឡាវ នាខែវិច្ឆិកាខាងមុខ ។

ដូច្នេះ​លោកស្រីបានជំរុញ និងលើកទឹកចិត្តដល់បណ្ដាសមាគម ក្លិប មន្ទីរ និងអង្គការ​ចូល​រួម​ទាំង​អស់ ពិសេសកីឡាការិនីផ្ទាល់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែង​រក​លទ្ធផល​ល្អ​ជូន​ក្រុម​រៀងៗខ្លួន ក៏ដូចជាមានឱកាស​ជាប់ជម្រើសជាតិត្រៀមចូលរួមការប្រកួត​អន្ដរជាតិ​នានា​ផង​។

គួរដឹងថា ក្រោយពិធីចាប់ឆ្នោតបែងចែកគូប្រកួតរួចរាល់ សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី១ នៃ​លីគ​នារី រដូវកាលថ្មី នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ក្នុងចំណោម ១០ក្រុម រួមមាន៖ ក្រុម​ព្រះខ័នរាជស្វាយរៀង ជួបខេត្តកំពង់ធំ, សមាគមក្លិបបាល់ទាត់មីស្ទើរលេង ជួបក្រុមវិសាខា, ក្រុម សលត៍ ខេត្តបាត់ដំបង ជួបក្រុមសៀមរាបអេហ្វស៊ី, ក្រុមបឹងកេត ជួបខេត្តកំពង់ឆ្នាំង និង​ក្រុម​ជើង​ឯក​ឆ្នាំ​២០២១ ភ្នំពេញក្រោន ជួបក្រុមជើងឯករង ណាហ្គាវើលដ៏ ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        127
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        140
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm