លោក ពូទីន ចាត់ទុកការវាយប្រហារឆ្លងព្រំដែនដោយកងកម្លាំងអ៊ុយក្រែនថាជា «ការបង្កហេតុដ៏ធំ»

2024/08/08 09:58:21 pm        118

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា ទីក្រុងគីវ បានប៉ុនប៉ង «បង្កហេតុដ៏ធំ» មួយផ្សេងទៀត ដោយការវាយលុកនៅព្រំដែន ចូលទៅក្នុងប្រទេសរុស្ស៊ីភាគខាងលិច។ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ុយក្រែន បានឆ្លងចូល និងវាយប្រហារតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានដកស្រង់សម្តីអាជ្ញាធរដែលនិយាយថា ជនស៊ីវិល៥នាក់បានស្លាប់ និង២៤នាក់ផ្សេងទៀតរងរបួស។

 លោកពូទីន បានថ្កោលទោសអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំជាមួយសមាជិករដ្ឋាភិបាល កាលពីថ្ងៃពុធ ហើយបានណែនាំភ្នាក់ងារ ឱ្យផ្តល់ជំនួយដល់ប្រជាជននៅក្នុងតំបន់នោះ។

ក្រោយមក លោកបានបើកកិច្ចប្រជុំដាច់ដោយឡែកមួយផ្សេងទៀត ជាមួយមន្ត្រីការពារជាតិ និងសន្តិសុខជាន់ខ្ពស់ រួមមានទាំងរដ្ឋមន្ត្រីការពារជាតិ លោក Andrei Belousov និងនាយកទីភ្នាក់ងារសេវាសន្តិសុខសហព័ន្ធ លោក Alexander Bortnikov ។

នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Valery Gerasimov បាននិយាយនៅក្នុងកិច្ចប្រជុំថា ទាហានអ៊ុយក្រែនប្រហែល១.០០០នាក់ បានបើកការវាយប្រហារក្នុងគោលបំណងដណ្តើមកាន់កាប់ផ្នែកនៅទីក្រុង Kursk។

លោក Gerasimov និយាយបន្តថា កងកម្លាំងរុស្ស៊ី បានរារាំងទាហានអ៊ុយក្រែន មិនឱ្យរុលទៅមុខ ប៉ុន្តែនៅតែប្រយុទ្ធដើម្បីវាយរុញច្រានពួកគេ ឲ្យត្រឡប់វិញ។

យោធាអ៊ុយក្រែន ពុំបានចេញសេចក្តីអធិប្បាយអំពីការវាយប្រហារនេះទេ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        49
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        48
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm