ក្រសួងធនធានទឹក ឱ្យប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាស និងរាជធានី-ខេត្ដខ្លះ អាចប្រឈម​នឹងជំនន់ទឹកភ្លៀង

2021/09/08 05:50:14 pm        659

ព្រះសីហនុ ៖ ដោយមើលឃើញពីការប្រែប្រួលអាកាសធាតុបន្តបន្ទាប់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានបន្ដចេញផ្សាយសេចក្ដីជួនដំណឹង ស្ដីពីការ​ព្យាការណ៍​ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ជាពិសេស​ខេត្ដតំបន់មាត់សមុទ្រ មានផ្ទៃមេឃអួរអាប់ ពពក អ័ព្ទច្រើន នឹងមានភ្លៀង​ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ ទន្ទឹមនឹងនោះនៅក្នុងភូមិសាស្ដ្រ នៃខេត្ដកោះកុង ខេត្ដព្រះសីហនុ និងខេត្ដកំពត ក៏អាចមាននូវជំនន់ទឹកភ្លៀងផងដែរ។ អាស្រ័យស្ថានភពធាតុអាកាស ដូចបានជម្រាបជូន សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបង្កើន​ការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងដោយយថាហេតុ។

យោងតាមសេចក្ដីជួនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យថា ព្រះរាជាណាចក្រកម្ពុជា ទទួល​ឥទ្ធិពល​ពីជ្រលងសម្ពាធ (ITCZ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ ឡាវ និងវៀតណាម រួចនឹងចុះបន្ដិចមកលើប្រទេសកម្ពុជា។

ខ្យល់មូសុងនីរតីបក់ក្នុងល្បឿណមធ្យមតៅបង្គួរ ខ្យល់សមុទ្រ (Sea Breeze) វិសម្ពាធពីរ ដែលស្ថិតនៅខាងកើតក្បែរប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នបានបំប្លែងខ្លួនទៅជាព្យុះទី១៣ ឈ្មោះកុន សុន (STS CONSON) ដែលនឹងមានដំណើរឆ្ពោះទៅប្រទេសវៀតណាមលើ មិនមាន​ឥទ្ធិពលមកលើកម្ពុជាទេ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី២៤ ទៅ ២៦អង្សាសេ សីតុណ្ហភាពអតិបរមា ពី៣២ ទៅ ៣៤អង្សាសេ។ ផ្ទៃមេឃអួរអាប់ មានពពក អ័ព្ទច្រើន នឹងមានភ្លៀង​ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ ទន្ទឹមនឹងនោះ​នៅក្នុងភូមិសាស្ដ្រនៃខេត្ដកោះកុង ខេត្ដព្រះសីហនុ និងខេត្ដកំពត ក៍អាចមាននូវជំនន់​ទឹកភ្លៀង​ផងដែរ។

តាមបណ្ដាខេត្ដនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី២៣ ទៅ ២៥អង្សាសេ សីតុណ្ហភាពអតិបរមា ពី៣១ ទៅ ៣៣អង្សាសេ។ ផ្ទៃមេឃអួរអាប់ មានពពក អ័ព្ទច្រើន នឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ទន្ទឹមនឹងនោះបណ្ដាខេត្ដមួយចំនួនជាអាទិ៍ ៖ ខេត្ដបាត់ដំបង ខេត្ដពោធិ៍សាត់ ខេត្ដកំពង់ធំ ខេត្ដកំពង់ឆ្នាំង ខេត្ដកំពង់ស្ពី ខេត្ដកណ្ដាល ខេត្ដស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។

ចំណែកឯបណ្ដាខេត្ដជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី២២ ទៅ ២៤អង្សាសេ សីតុណ្ហភាពអតិបរមា ពី២៩ ទៅ ៣១អង្សាសេ។ ផ្ទៃមេឃអួរអាប់ មានពពក អ័ព្ទច្រើន នឹងមានភ្លៀងក្នុងកម្រិតពីធម្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕

អត្ថបទ ៖ ប៊ុនថា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm