ឯកឧត្តម ថោង ខុន៖ ការប្រកួតគុនចម្រុះ «ពានរង្វាន់សម្ដេចធិបតី» ជាឱកាសគាស់រំលើង​យុទ្ធគុនបុរាណឡើងវិញ

2024/08/08 10:11:40 pm        331

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និង​ជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់​សម្ដេច​ធិបតី” (គ.ច.យ.ខ.ព) បានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាឱកាសគាស់​រំលើង​យុទ្ធ​គុន​បុរាណ​ខ្មែរ​គ្រប់ទម្រង់ឡើងវិញ ដើម្បីបន្ដការអភិរក្ស និងអភិវឌ្ឍន៍យូរអង្វែងតទៅមុខទៀត ។

ឯកឧត្តមបានមានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី​ប្រកាស​ផ្លូវ​ការ​អំពី​កាល​បច្ចេទ​ប្រកួត ក៏ដូចជាផ្សព្វផ្សាយនូវព័ត៌សំខាន់ៗ ពាក់ព័ន្ធនឹងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ដែលគ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២៤ ខាងមុខ ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

ឯកឧត្តមបណ្ឌិត ថោង ខុន បន្ដថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ដ្រី  ក្នុងគោលបំណងគាស់រំលើងឡើងវិញនូវយុទ្ធគុនបុរាណរបស់បុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ក្រោមស្មារតី អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍ​ដើម្បីអភិរក្ស “មរតកយុទ្ធគុនខ្មែរបុរាណ” ។ ដោយហេតុនេះ ឯកឧត្តមបាន​អំពាវ​នាវ​ដ​ល់អ្ន​ក​ហាត់​ក្បាច់គុនបុរាណខ្មែរទាំងអស់ ពិសេចាស់ព្រឹទ្ធាចារ្យ នៅតាមសហគមន៍ទូទាំងប្រទេស ចុះ​​ឈ្មោះ​ចូលរួមឲ្យបានច្រើន ដើម្បីបង្ហាញ ក៏ដូចជាចូលរួមអភិរក្ស និងអភិរក្សនូ​វ​ក្បាច់​គុន​មរកត​ដូន​តា​ខ្មែរ​ទាំងអស់គ្នា ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធគុនចម្រុះកម្ពុជា និងជាអនុប្រធាន​គណៈកម្មការ​អចិន្ដ្រៃយ៍​គណៈ​កម្មការ​ចំពោះ​កិ​ច្ច ក៏បានផ្ដល់នូវព័ត៌មានសំខាន់ជាច្រើន ពិសេសពាក់ព័ន្ធនឹងបទបញ្ជាការប្រកួត ដោយ​ឯកឧត្តម​បានពន្យល់ច្បាស់ អំពីការបង្កើតនូវបទបញ្ជាថ្មី និងមានលក្ខណៈវិទ្យាសាស្ដ្រកីឡា សម្រាប់​អនុ​វត្តក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ដោយ​បើក​ឲ្យ​អ្នក​ហាត់​គុនខ្មែរបុរាណគ្រប់ទម្រង់ និងគ្រប់ប្រភេទ ចូលរួមដោយសេរី ។

គួរដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បាន​ប្រកាស​ក្នុង​ពិធី​បើក​ការ​ប្រកួត​យុទ្ធគុន​ចម្រុះ​​ជើង​ឯកអាស៊ី លើកទី២ កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅថា សម្ដេចបានផ្ដួចផ្ដើម និង​អនុញ្ញាត​ជា​គោលការណ៍ឲ្យមានរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ដើម្បី​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​ធិបតី រៀងរាល់ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០២៤ តទៅ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍​ក្បាច់​គុន​បុរាណ​ខ្មែរ ជាពិសេសផ្សព្វផ្សាយឲ្យពិភពលោកដឹងថា កម្ពុជាមានយុទ្ធគុន​បុរាណ​ដ៏​សម្បូរ​បែប ច្រើនប្រភេទ ច្រើនទម្រង់ និងច្រើនមេគុន មិនមែនមានក្បាច់គុនបុរាណត្រឹម ២ ឬ ៣ នោះទេ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        54
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        168
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm