អ្នកការទូត៖គ្មានការហាមប្រាមលើការប្រើអាវុធអាមេរិកដោយអ៊ុយក្រែន ក្នុងការវាយប្រហារនៅ ព្រំដែនរុស្ស៊ីទេ

2024/08/08 10:12:13 pm        125

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា ទីក្រុងវ៉ាស៊ីនតោន មិនដាក់កម្រិតលើការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ពី សហរដ្ឋអាមេរិក ដោយអ៊ុយក្រែនក្នុងការវាយប្រហាររបស់ខ្លួនលើតំបន់ Kursk ព្រំដែនរបស់ប្រទេសរុស្ស៊ីនោះទេ។

នៅពេលសួរថាតើអ៊ុយក្រែនអាចប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅតំបន់ Kurskដែរឬទេ លោក Miller បាននិយាយថា៖«ខ្ញុំនឹងឆ្លើយវាតាមវិធីនេះ។ ពុំមានអ្វីត្រូវផ្លាស់ប្តូរគោលនយោបាយរបស់យើងទេ ហើយជាមួយនឹងសកម្មភាពដែលពួកគេកំពុងធ្វើនៅថ្ងៃនេះ ពួកគេ មិនបានរំលោភលើគោលនយោបាយរបស់យើងទេ»។ 

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ិនខិន (Antony Blinken) បានបញ្ជាក់កាលពីថ្ងៃទី ៣១ ឧសភា ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានអនុញ្ញាតឲ្យប្រើប្រាស់អាវុធអាមេ   រិកសម្រាប់ការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី។ យោងតាមលោក បៃដិន ពួកគេអាចប្រើដើម្បីវាយប្រហារតំបន់រុស្ស៊ីដែលមានព្រំប្រទល់តំបន់ Kharkov ប៉ុណ្ណោះ។ លោក ប៊ីនខិន មិនបានច្រានចោលនូវលទ្ធភាពនៃការពង្រីកជួរនាពេលអនាគតនោះទេ។ នៅថ្ងៃដដែលនោះ រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសថា អាវុធអាល្លឺម៉ង់ អាចនឹងត្រូវប្រើប្រាស់ ដើម្បីការពារតំបន់ Kharkov ពីការវាយប្រហាររបស់រុស្ស៊ី។ បច្ចុប្បន្ន ប្រទេសលោកខាងលិច មិនមានជំហរបង្រួបបង្រួមទេ ទាក់ទងនឹងការរឹតបន្តឹងលើការប្រើប្រាស់អាវុធដែលពួកគេផ្គត់ផ្គង់ដល់អ៊ុយក្រែននោះទេ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃទី ២៨ ខែឧសភាថា ការជ្រើសរើសគោលដៅ និងការចាត់ចែងការហោះហើរសម្រាប់ប្រព័ន្ធវាយប្រហារទំនើប ត្រូវបានធ្វើឡើងពីចម្ងាយ ឬដោយស្វ័យប្រវត្តិ «ដោយពុំមានវត្តមានទាហានអ៊ុយក្រែនទេ»។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        3
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        103
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm