សមាជិកគណបក្សដែលត្រូវបានរំលាយ នៅថៃ ប្តេជ្ញាតស៊ូជាមួយក្រុមអភិរក្សនិយម ដើម្បីអំណាច

2024/08/08 10:21:16 pm        33

អ្នកគាំទ្រគណបក្សប្រឆាំងថៃដែលត្រូវបានរំលាយ បានសន្យាថា នឹងបង្កើតក្រុមថ្មីដើម្បីប្រឆាំងនឹងការក្ដោបក្ដាប់អំណាចរបស់ស្ថាប័នអភិរក្សនិយម ដោយនេះកំណត់នូវដំណាក់កាលនៃភាពចលាចលនយោបាយបន្ថែមទៀត នៅក្នុងប្រទេសសេដ្ឋកិច្ចធំទី២ របស់អាស៊ីអាគ្នេយ៍មួយនេះ។

ក្នុងនាមជាមនុស្សម្នាក់ស្ថិតក្នុងចំណោមនាយកប្រតិបត្តិប្រហែលជា ១២នាក់នៃគណបក្សបោះជំហានទៅមុខ (Move Forward) ដែលតុលាការហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ១០ឆ្នាំ លោក Pita Limjaroenrat (ភីថា លឹមចារ៉ើនរ៉ាត់) បាននិយាយថា គណបក្សថ្មីដែលគ្រោងនឹងប្រកាសបង្ហាញនៅថ្ងៃសុក្រ (ទី៩ ខែសីហា) នឹងតស៊ូនៅគ្រប់ការបោះឆ្នោត រហូតទាល់តែអាច «កម្ចាត់ដំណើរវិលចុះឡើងដដែលៗ» នៃការរំលាយគណបក្សនយោបាយដែលត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដល់ការបង្កើតស្ថាប័នគាំទ្ររាជានិយម ដោយការតស៊ូនេះគឺដើម្បីសម្រេចឲ្យបាននូវលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ក្នុងប្រទេសថៃ។

ដោយនិយាយទៅកាន់អ្នកគាំទ្ររាប់រយនាក់ដែលបានប្រមូលផ្តុំគ្នា នៅឯការិយាល័យគណបក្ស ក្នុងទីក្រុងបាងកក កាលពីល្ងាចថ្ងៃពុធ (ទី៧ ខែសីហា) ក្រោយការសម្រេចរបស់តុលាការ លោក ភីថា បានប្រាប់ថា៖ «ខ្ញុំយល់ថា អ្នកមានការខកចិត្ត ខឹងសម្បា ឬសោកសៅ។ យើងនឹងមិនទុកឲ្យកំហឹងបំផ្លាញពួកយើងនោះទេ។ យើងនឹងនាំយកអារម្មណ៍ខកចិត្តទាំងអស់ទៅជាមួយ ហើយបញ្ចេញវា នៅតាមការិយាល័យបោះឆ្នោត នៅរាល់ការបោះឆ្នោតនីមួយៗ ចាប់ពីពេលនេះតទៅ»។

គួរបញ្ចាក់ថា នៅក្នុងសេចក្តីសម្រេចដែលត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានសម្រេចរំលាយគណបក្សបោះជំហានទៅមុខ ដោយលើកឡើងថា ការសន្យា អំឡុងយុទ្ធនាការបោះឆ្នោតរបស់ខ្លួន ក្នុងការស្វែងរកការកែប្រែច្បាប់ ស្តីពីការប្រមាថដ៏ចម្រូងចម្រាស ដែលការពាររាជវង្សថៃកុំឲ្យមានការរិះគន់នោះ បានបំពានច្បាប់បោះឆ្នោត៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm