រយៈពេលពីរឆ្នាំកន្លះ បន្ទាប់ពីបានប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងកាលពីឆ្នាំ ២០២១ អត្តពលិកជិះស្គីលើទឹកកកអាមេរិក និងជប៉ុនបានឈានជើងឡើងលើវេទិកាកិត្តិយសនៅទីក្រុងប៉ារីសកាលពីថ្ងៃពុធ ដើម្បីទទួលបានមេដាយមាស និងប្រាក់ ដែលផ្លាស់ប្តូរម្ចាស់បន្ទាប់ពីក្រុមជ័យលាភីរុស្ស៊ីរកឃើញមានសារធាតុហាមឃាត់ក្នុងឈាម។
នៅពីមុខអគារប្រវត្តិសាស្រ្ត Eiffel ទីក្រុងប៉ារីស ទីបំផុតក្រុមជិះស្គីលើទឹកកករបស់អាមេរិកបានទទួលពេលវេលាអស្ចារ្យដែលពួកគេ បន្ទាប់ពីកីឡាការិនីរុស្ស៊ីវ័យ ១៥ ឆ្នាំ Kamila Valieva ត្រូវធ្វើតេស្តឃើញមានសារធាតុហាមឃាត់នៅក្នុងឈាមកាលពីអូឡាំពិករដូវរងារ ២០២១។
Valieva ត្រូវបានធ្វើតេស្តឃើញវេជ្ជមាន មួយថ្ងៃបន្ទាប់ពីពេលទទួលបានជ័យលាភីនៅប៉េកាំង ដែលធ្វើឱ្យ IOC សម្រេចប្រកាសថា ក្រុមស្គីទឹកកករបស់រុស្ស៊ីទាំងអស់ក្នុងវិញ្ញាសានេះ ត្រូវដកហូតមេដាយមាស។
មុនការប្រកាសដកហូតនេះ ក៏មានការប្តឹងតវ៉ាគ្នាជាច្រើនដំណាក់កាលផងដែរ៕ អត្ថបទ៖នាង សុភាវុធ


