ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្នើបណ្តាញអ្នកសារព័ត៌មាន ផ្សព្វផ្សាយឱ្យកាន់តែសកម្ម អំពីហានិភ័យនៃមេរោគអេដស៍

2024/08/08 10:42:06 pm        157

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្នើបណ្តាញអ្នកសារព័ត៌មាន និងសិក្ខាកាមទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យកាន់តែសកម្មអំពីហានិភ័យនៃមេរោគអេដស៍ លើកទឹកចិត្តឱ្យអ្នកសង្ស័យទៅធ្វើតេស្តរកមេរោគអេដស៍ និងផ្សព្វផ្សាយពីរឿងរ៉ាវជោគជ័យនៃគ្រួសារដែលរងគ្រោះដោយសារមេរោគអេដស៍ និងចូលរួមលុបបំបាត់ការមាក់ងាយ និងរើសអើងលើគ្រប់ទម្រង់ ភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។

​ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលាជាមួយបណ្តាញសារព័ត៌មានស្តីពី ស្ថានភាព និងការចូលរួមឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៤នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា កម្ពុជាយើងជាប្រទេសដែលទទួលបាននូវការទទួលស្គាល់ពីអង្គការយូអិនអេដស៍ថាឈរនៅលំដាប់កំពូលក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក។ ជោគជ័យរបស់កម្ពុជាគឺដោយសារមានសសរស្តម្ភ៣សំខាន់៖ ១- ភាពជា អ្នកដឹកនាំ ឬភាពជាម្ចាស់ ២- ភាពជាដៃគូ និង៣- ការវិនិយោគ។ នៅក្នុងភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិក្នុងឆ្លើយតបជាពហុវិស័យ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ចីរភាពនៃការឆ្លើយតប។ ជាពិសេសក្នុងខែមីនាឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ផងដែរ។ ចំពោះភាពដៃគូ យើងបានសហការគ្នាជាមួយម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលធ្វើការឆ្លើយតបព្រមគ្នា។ ចំណែកឯការវិនិយោគវិញ រាជរដ្ឋាភិបាលបានចូលរួមចំណែកទិញឱសថប្រឆាំងនឹងមេរោគអេដស៍តាំងពីឆ្នាំ២០១៥មក ព្រមទាំងផ្តល់ការគាំទ្របុគ្គលិកជាប់កិច្ចសន្យាផងដែរ។ នៅក្នុងសន្និសីទអន្តរជាតិស្តីពីអេដស៍ មានវឌ្ឍនភាពខាងវិទ្យាសាស្ត្រ ដោយអ្នកស្រាវជ្រាវរកឃើញវិធីបង្ការការចម្លងមេរោគអេដស៍តាមរយៈការចាក់ថ្នាំ២ដងក្នុងមួយឆ្នាំ និងវិធីព្យាបាលឱ្យជាដាច់(បច្ចុប្បន្នបាន៧នាក់)ផងដែរ។ ប៉ុន្តែ វិធីសាស្ត្រចាក់ថ្នាំបង្ការត្រូវឆ្លងការពិនិត្យពីអង្គការសុខភាពពិភពលោកជាមុនសិន ហើយថ្នាំក៏អាចមានតម្លៃថ្លៃ។ បន្ថែមពីលើនោះ ក៏មានការព្រួយបារម្ភពីការកាត់បន្ថយការឆ្លងថ្មីដែលគោលដៅឆ្នាំ២០២៥ថាឱ្យមានចំនួន ៣៧០.០០០នាក់នៅជុំវិញពិភពលោកនោះ នៅក្នុងឆ្នាំ២០២៣មានអ្នកឆ្លងថ្មី១,៣លាននាក់នៅឡើយ។ ឯថវិកាឆ្លើយតបក៏មានការថយចុះផងដែរ។ ប៉ុន្តែ ថ្នាក់ដឹកនាំអង្គការអន្តរជាតិទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ដូចជាអង្គការយូអិនអេដស៍ជាដើមលើកមតិឡើងថា គោលដៅបញ្ចប់អេដស៍នៅឆ្នាំ២០៣០ នៅតែអាចសម្រេចបាន ប្រសិនបើជំនួយហិរញ្ញវត្ថុមិនត្រូវបានកាត់បន្ថយ និងការគោរពសិទ្ធមនុស្សត្រូវបានលើកកម្ពស់គ្រប់ទីកន្លែង។​

  លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានលើកឡើងថា មកដល់ពេលនេះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ទូទាំងសកល បានសម្រេចនិងទទួលសមិទ្ធផលដ៏ធំធេងក្នុងបេសកកម្មរបស់ខ្លួនក្នុងការថែទាំនិងផ្តល់ឱសថព្រមទាំងការស្វែងរកការគាំទ្រដោយមិនគិតពីលទ្ធភាពនៃការបង់ថ្លៃ ដល់ប្រជាជនចំនួន២លាននាក់បាននិងកំពុងរស់នៅក្នុងការថែទាំ។

ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានកម្មវិធីប្រចាំប្រទេសកម្ពុជា AHF បានបញ្ជាក់ថា ផែនការបន្តរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺបន្តអនុវត្តគម្រោងសកម្មភាពបច្ចុប្បន្ន (គម្រោងបង្ការ ធ្វើតេស្ត ថែទាំព្យាបាល និងគម្រោគាំទ្របន្ថែម) អោយកាន់តែមានប្រសិទ្ធផល។ សាកល្បងចាប់ផ្តើមគម្រោងធ្វើតេស្តនិងព្យាបាលជម្ងឺកាមរោគ ដោយសហការណ៍ ជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺអេដស៍ សើរស្បែក និងកាមរោគ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm