រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ នៅទីក្រុងវៀងចន្ទន៍

2024/08/08 10:44:47 pm        349

ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ​២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បាន​អញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​ក្រសួង​សុខាភិបាល ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ (Retreat of the 16th ASEAN Health Ministers Meeting, AHMM) នៅទីក្រុងវៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានការចូលរួមពី ប្រទេសជា​សមាជិក​អាស៊ាន​ទាំង​១០ និងទីម័រឡេស្តេ ក្រោមមូលបទ «បរិវត្តកម្មភាព​ធន់​នៃ​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​អាស៊ាន​ក្នុង​បរិបទថ្មី៖ការពង្រឹងសមត្ថភាពប្រព័ន្ធ​សុខាភិបាលក្រោយការរាតត្បាតនៃជំងឺ ដើម្បី​លើកក​ម្ពស់​ភាពធន់ក្នុងតំបន់»។

កិច្ចប្រជុំធ្វើឡើងក្រោមប្រធានបទ៖ ចក្ខុវិស័យ និងការរៀបចំ​អាទិភាព​សុខាភិបាល សម្រាប់​អាស៊ាន​ក្រោយ​ឆ្នាំ២០២៥ ក្នុងគោលបំណងចែករំលែកបទពិសោធន៍នៃអន្តរាគមន៍ជាយុទ្ធសាស្រ្ត និង​វឌ្ឍនភាព ដើម្បីកំណត់ទស្សនៈវិស័យ អាទិភាពសុខភាព កិច្ចខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​លើក​កម្ពស់ រក្សាសុខភាព និងសុខុមាលភាពប្រជាជាតិសហគមន៍អាស៊ាន។ រដ្ឋមន្រ្តី​សុខាភិ​បាល​អាស៊ាន​បាន​ធ្វើអន្តរាគមន៍ ចែករំលែកទស្សនៈនិងការផ្លាស់ប្តូរផ្សេងទៀតលើប្រធានបទខាងលើ សម្រា​ប់​តម្រង់ទិសដៅយុទ្ធសាស្ត្រសហគមន៍ប្រជាជាតិអាស៊ានក្រោយឆ្នាំ២០២៥ លើ​វិស័យ​សុខាភិបាល រួមទាំងអាទិភាពសុខភាពនាពេលអនាគត ពង្រឹងកម្មវិធី សកម្មភាពការងារ និង​យន្ត​ការ​ដឹកនាំ វិស័យសុខាភិបាល និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ​ខាង​ក្រៅ​ដោយ​គ្មាន​ជម្លោះ​ផល​ប្រយោជន៍។

ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់​ជូន​ជា​ទស្សន​ទាន​អំពីបញ្ហាប្រឈមចម្បងៗនៃថ្នាក់តំបន់អំពីសុខភាពជារួម ពិសេសអំពីជំងឺឆ្លង ក៏ដូច​ជា​ជំងឺ​មិន​ឆ្លង ដែលបាន និងបន្តកើតឡើងថែមទៀត ដែលតម្រូវ​ឱ្យ​សហគមន៍​អាស៊ាន​ត្រូវ​តែ​ត្រៀម​ខ្លួន​ឱ្យ​បានកាន់តែប្រសើរ និងមាំទាំបំផុតឱ្យបានឆាប់រហ័ស តាមរយៈយន្តការសុវត្តិភាពផ្សេងៗ ដែល​ជាដំណោះស្រាយកម្រិតតំបន់៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        146
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ

2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm