ឯកឧត្តម លីធុជ ៖ គោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ផ្តល់ទំនុកចិត្តដល់អ្នកដោះមីន អាចធ្វើការដោយគ្មានការភ័យខ្លាចនោះឡើយ

2024/08/08 10:46:05 pm        61

ភ្នំពេញ ៖ គោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី គឺជាអំណាចនៃការផ្លាស់ប្តូរ និងបានបង្កើតបរិយាកាសមួយក្នុងការកសាងសហគម ន៍ឡើងវិញ ហើយអ្នកដោះមីនអាចធ្វើការដោយគ្មានការ ភ័យខ្លាច ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស៖ ជោគជ័យបញ្ហាប្រឈម និងឱកាស នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Hotel Le Royal ដែលរៀបចំឡើងដោយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ក្រោមកិច្ចសហការជា មួយអាជ្ញាធរមីន និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU)។ 

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងទស្សនៈវិស័យនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិ ភាព និងស្ថិរភាពយូរអង្វែងដល់ប្រទេសជាតិ ព្រោះបើគ្មានកត្តាសំខាន់ទាំងពីរនេះទេ វឌ្ឍនភាពដែលយើងបានធ្វើនៅ ក្នុងវិស័យសកម្មភាពមីននឹងមិនអាចទៅរួចនោះទេ។ 

ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងទៀតថា ជាមួយភាពជោគជ័យក្នុងវិស័យមីន កម្ពុជា មានកិត្តិយសដែលបានចូលកាន់តំណែងជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដើម្បីបន្តរក្សានូវស្មារតី និងគោលបំណងនៃអនុសញ្ញាក្នុងការរួមចំណែកជំរុញគោលដៅរួមនៃពិភពលោកគ្មានការគំរាមពីមីនប្រឆាំងមនុស្ស ក្នុងនោះការជំរុញធ្វើសកលភាវូបនីយកម្មនៃអនុ សញ្ញាគឺចាំបាច់សម្រាប់ពិភពលោកមួយដែលគ្មានមីន។

ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់សកលភាវូប នីយកម្មនៃអនុសញ្ញានេះ នឹងមិនមានអ្វីកើតឡើងឡើយ ប្រ សិនបើគ្មានការដឹកនាំប្រកបដោយចក្ខុវិស័យ និងការណែនាំរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា។ សម្តេចធិបតី បានបង្ហាញនូវការ ណែ នាំពិសេសក្នុងការលើកកម្ពស់គោលការណ៍នៃអនុសញ្ញាទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដែលក្នុងនោះវិស័យការទូតបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការលុបបំបាត់មីន។ 

មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) ចំពោះការលះបង់ឥតឈប់ឈរក្នុងការងារមនុស្សធម៌ ជាពិសេសក្នុងការគាំទ្រអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលអនុសញ្ញានេះតំណាងឱ្យសមិទ្ធផលសំខាន់មួយក្នុងការ ស្វែងរកសន្តិភាព និងសន្តិសុខអន្តរជាតិ ដែលក្នុងនោះអង្គភាព ISU គឺជាឆ្អឹងខ្នងមួយយ៉ាងសំខាន់ក្នុងជំរុញឱ្យគោលដៅរបស់អនុសញ្ញាទទួលជោគជ័យ។

កិច្ចប្រជុំនេះ មានការចូលរួមពី លោក Paht Tanat ta nawin ប្រធានផ្នែកប្រតិបត្តិការ ICRC , លោក Juan Carlos Ruan នាយក ISU, តំណាងស្ថានទូតនិងក្រសួងការបរទេសឡាវ ជប៉ុន ចិន ថៃ ម៉ាឡេស៊ី និងហ្វីលីពីន និងតំណាង ICRC ប្រចាំប្រទេសថៃ ចិន និងកម្ពុជា៕

អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        154
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm