រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាជួបពិភាក្សាគ្នាផ្តោតលើកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅ វិញទៅមកនៅលើឆាកអន្តរជាតិក្នុងវិស័យវប្បធម៌

2024/08/09 12:38:30 am        115

ភ្នំពេញ ៖  លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា រដ្ខមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Wang Wenbin ឯកអគ្គទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាណាចក្រកម្ពុជានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៤ ។ ដែលក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានរំលឹកអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើ ឆាកអន្តរជាតិក្នុងវិស័យវប្បធម៌នៃប្រទេសទាំងពីរ ខណះដែលឆ្នាំ២០២៤នេះគឺ ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រៅពីមាន ប្រសាសន៍អបអរសាទរចំពោះឯកឧត្តម Wang Wen bin ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា និងបានរំលឹកពីកិច្ចសហប្រតិ បត្តិការដែលធ្លាប់មានកន្លងមកលើវិស័យវប្បធម៌។លោកជំទាវក៍បានថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលជានិច្ចកាល បានផ្តល់នូវកិច្ចសហការនិងសម្រប សម្រួលលើគ្រប់កម្មវិធីនិងព្រឹត្តិការណ៍ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងប្រទេសចិន ដែលនាំឱ្យប្រទេសយើងទាំងពីរអាចរៀបចំនិងប្រារព្ធរួមគ្នានូវការងារជា ច្រើន ដោយរាប់បញ្ចូលទាំងព្រឹត្តិការណ៍សិល្បៈ សិក្ខាសាលា វគ្គបណ្តុះបណ្តាលការផ្លាស់ប្តូរអ្នកជំនាញ ទាំងទៅលើវិស័យអភិរក្សបេតិកភណ្ឌ វិស័យសិល្បៈ និងវិស័យភាពយន្ត ជាដើម។ 

លោកជំទាវរដ្ឋមន្ត្រីក៏បានប្រកាស បន្តធ្វើការឱ្យកាន់តែជិតស្និទ្ធជា មួយស្ថានទូតចិននៅភ្នំពេញ ដើម្បីបន្តពង្រីកសកម្មភាពរួមគ្នា ចូល រួមដល់ការពង្រឹងទំនាក់ទំនងមិត្តភាពរបស់ប្រទេសទាំងពីរទៅតាមជំហរដឹកនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូល នៃរដ្ឋាភិបាលរបស់ប្រទេសទាំងពីរគឺ “មិត្តភាពដែកថែបកម្ពុជា-ចិន” ៕

អត្ថបទ,ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm