ការ​តវ៉ា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅតែ​បន្ត​ដែល​បង្ក​បញ្ហា​ដល់​រដ្ឋាភិបាល​តា​លី​បង់​ថ្មី

2021/09/08 06:37:58 pm        682

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ស្ត្រី​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​មួយក្រុម​ បាន​ឈរ​នៅ​សងខាង​ផ្លូវ​រដ្ឋធានី​កា​ប៊ុល ហើយ​បាន​រក​កន្លែង​លាក់ខ្លួន បន្ទាប់ពី​សមាជិក​ប្រដាប់អាវុធ​របស់​ក្រុម​តា​លី​បង់ ​បាន​បាញ់រះ​ទៅលើ​អាកាស​ដើម្បី​បំបែក​ក្រុមអ្នកតវ៉ា​រាប់រយ​នាក់​។​

​ម្នាក់​ក្នុងចំណោម​ពួកគេនិយាយ​យ៉ាង​លឿន​ នៅពេល​កាមេរ៉ា​ថត​ចំពួក​គេ​ថា ពួក​តា​លី​បង់​អយុត្តិធម៌​ណាស់ ហើយ​ពួកគេ​មិនមែនជា​មនុស្ស​ទេ​។ ពួកគេ​មិន​ផ្តល់​សិទ្ធិ​ឱ្យ​យើង​ធ្វើបាតុកម្ម​ទេ ពួកគេ​មិនមែនជា​មូស្លីម​ទេ តែ​ជាម​នុស្ស​មិន​ស្មោះត្រង់​។​ ​ការផ្ទុះអាវុធ​នៅតែ​បន្ត ដែល​បង្ក​ឲ្យ​ឱ្យមាន​ការភិតភ័យ​ថែមទៀត​។​ ​មិនមាន​អ្នកស្លាប់ ឬ​របួស​ពី​ការបាញ់ប្រហារ​នោះទេ ហើយ​វីដេអូ​ពី​ការតវ៉ា​កាលពី​ថ្ងៃ​អង្គារ​ ទី៧ ខែកញ្ញា​ដែល​ខ្លះ​បាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម ​បានបង្ហាញ​ពី​ពួក​តា​លី​បង់​បាន​លើក​កាណុង​កាំភ្លើង​របស់​ពួកគេ​ ទៅលើ​អាកាស​មុនពេល​ពួកគេ​កេះកៃ​។

​ប៉ុន្តែ​ការតវ៉ា​ជិត​ ១ខែ​បន្ទាប់ពី​ក្រុម​តា​លី​បង់​ដណ្តើមបាន​ការគ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល រួមទាំង​ការធ្វើ​បាតុកម្ម​តូចៗ​ជា​រៀងរាល់ថ្ងៃ​នៅ​ទូទាំងប្រទេស ដែល​តែងតែ​ដឹកនាំ​ដោយ​ស្ត្រី​បាន​បង្ក​ជា​បញ្ហា​ប្រឈម ​ចំពោះ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្មីដែល​បានប្រកាស​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​។ ក្រុម​សកម្មប្រយុទ្ធ​ប្រកាន់​តឹង​មួយ​នេះ​ បាន​ទទូច​ឱ្យ​ពលរដ្ឋ​អាហ្គានីស្ថាន​អត់ធ្មត់ដោយ​ទុកពេល​ឱ្យ​បង្កើត​រដ្ឋាភិបាល ​មុនពេល​ពួកគេ​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​ប្រជាជន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm