អ្នកតាមដានស្ថានភាពនយោបាយ និងអភិវឌ្ឍន៍សង្គមប្រកាសថ្កោល​ទោសទណ្ឌិត​ក្បត់ជាតិ​បីជំនាន់ ដែលញុះញង់ឲ្យពលរដ្ឋខ្មែររត់រកសេចក្តីស្លាប់

2024/08/09 04:07:25 pm        318

អ្នកតាមដានស្ថានភាពនយោបាយ និងការអភិវឌ្ឍន៍សង្គម លោក យឿន យឿត បាន​ប្រកាស​ថ្កោល​ទោស​យ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិបីជំនាន់ ដែលបាន​ធ្វើ​ការ​ញុះញង់​ឲ្យប​ង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រត់រកសេចក្តីស្លាប់តាមរយៈការធ្វើបាតុកម្មហិង្សាដូចប្រទេសបង់ក្លាដេស ហើយ​ថា​ការ​ញុះញង់របស់ជននេះជាទង្វើរមានចេតនាបំផ្លិតបំផ្លាញជាតិសាសន៍ខ្លួនឯងសុទ្ធសាធ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV តាមតេលេក្រាម នាថ្ងៃទី៩ ខែសីហា ឆ្នាំ​២០២៤​នេះ លោក យឿន យឿត បានលើកឡើងថា ការផ្សព្វផ្សាយ​តាមរយៈ​វីដេអូ​ឃ្លីប​របស់​ជន​ក្បត់​ជាតិ​បី​ជំនាន់ កាលពីថ្ងៃទី៨ ខែសីហាកន្លងទៅនេះ ដើម្បីអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ធ្វើ​បាតុកម្ម​ដូចប្រទេសបង់ក្លាដេសនោះ គឺមិនអាចទៅរួចនោះឡើយ ហើយ​ថា​ការ​និយាយ​របស់​ទណ្ឌិត​រត់​ចោលស្រុករូបនេះក៏ គ្មានបងប្អូនប្រជាពលរដ្ឋណាស្តាប់ និងធ្វើតាមតទៅទៀតដែរ ដោយសារ​តែជនធ្វើអ្វី និយាយអ្វីមិនដែល គិតដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំនោះទេ ពោល​គឺ​គិតតែផលប្រយោជន៍ខ្លួនតាំងពីនៅស្រុក ខ្មែររហូតដល់រត់ចោលស្រុកនោះ។

លោកយឿន យឿត បានលើកឡើងទៀតថា នេះគឺជាទង្វើដ៏អាក្រក់បំផុតដែលជនក្បត់​ជាតិ​បី​ជំនាន់រូបនេះ​បាននឹងកំពុងប្រមាថជីវិតរបស់ប្រជាពលរដ្ឋខ្មែរខ្លួនឯង ដោយព្យាយាម​ញុះញង់​អូស​ទាញ​ពលរដ្ឋ​ឲ្យយកជីវិតទៅស្លាប់ដើម្បីបម្រើមហិច្ឆិតា និងគំនុំរបស់ខ្លួន។ អស់រយៈពេលជាច្រើនឆ្នាំមកនេះទណ្ឌិតរត់ចោលស្រុករូបនេះ តែង​បាន​បំផុស​បំផុល​ញុះ​ញង់​ពលរដ្ឋ​គ្រប់​រូបភាព ដើម្បីធ្វើអោយប្រទេសជាតិមានចលាចលមិនឈប់មិនឈរ។

អ្នកតាមដានស្ថានភាពនយោបាយ និងការអភិវឌ្ឍន៍សង្គមរូបនេះ បាន​សង្កត់​ធ្ងន់​ថា​«សូម​ថ្កោល​ទោស​ប្រឆាំង​យ៉ាងដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៊ី ដែលព្យាយាម​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យក​ជីវិត​ទៅស្លាប់ ដើម្បីតែបំពេញមហិច្ឆិតារបស់ខ្លួន ហើយក៏សូម​អំពាវ​នាវ​ផង​ដែរ​ដល់​បងប្អូន​ខ្មែរ​ទាំង​អស់ទាំងក្នុង និងក្រៅប្រទេសសូមកុំជឿ ចំពោះអ្នក​នយោបាយ​ដែល​រត់​ចោល​ស្រុក​មួយ​នេះ ដែលព្យាយាមអូសទាញឲ្យបងប្អូនឲ្យខាតបង់ផលប្រយោជន៍ និងគ្រោះថ្នាក់ដល់អាយុជីវិត ហើយ​ក្នុង​នាមប្រជាពលរដ្ឋខ្មែរម្នាក់សូមចាត់ទុកទណ្ឌិត សម រង្ស៊ី ថា ជាជនវង្វេងស្មារតី បំផ្លាញ​ជាតិ​សាសន៍​ខ្លួនឯងម្តងហើយម្តងទៀត»។

លោក យឿន យឿត ក៏បានប្រកាសប្ដេជ្ញាចិត្តផងដែរថា ក្នុងនាមជាកូនខ្មែរមួយរូប សូមចូល​រួម​ទប់​ស្កាត់ និងកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិបីជំនាន់ និងបក្សពួក ដែល​ធ្វើ​សកម្ម​ភាព​នយោបាយទុច្ចរិតញុះញង់លាបពណ៌ឱ្យខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុងម្តងហើយម្តងទៀត ដើម្បី​តែបម្រើនយោបាយឱ្យបរទេស និងភាពច្រណែនឈ្នានីសរបស់ជននេះផងដែរ៕

អត្ថបទ បាន ចក់


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        74
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        70
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm