ក្រសួងការពារជាតិផ្តល់ឱកាសឲ្យយោធិននារីមានជំនាញបើករថក្រោះ បាញ់កំាភ្លើងធំ និងជំនាញការពារអាកាស

2024/08/09 05:51:06 pm        283

រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោកជំទាវនាយឧត្តមសេនីយ៍ ដំា ដារីនី បាន​ថ្លែង​ឲ្យ​ដឹងថា នាពេលបច្ចុប្បន្ននេះ ក្រសួងការពារជាតិកម្ពុជា បានផ្តល់ឱកាសការងារជាច្រើន និង​គ្រប់​ភារកិច្ច​ទាំងអស់ ដល់យោធិននារី ដោយក្នុងនោះ បានបើក​ឱកាស​ឲ្យពួក​គេ​រៀន​ជំនាញ​បើក​រថ​ក្រោះបាញ់កំាភ្លើងធំ ជំនាញ ការពារអាកាស និងជំនាញដទៃទៀតជាដើម។

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី«គោលគំនិតយេនឌ័រក្នុងកងយោធពលខេមរភូមិន្ទ» អស់​រយៈ​ពេលពីរថ្ងៃគឺថ្ងៃទី៧និងទី៨ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវដាំ ដារីនី បាន​លើក​ឡើង ​ថារាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​កំណត់​ការ​លើក​កម្ពស់​សម​ភាព​យេនឌ័រ និង​ការ​បង្កើនភាពអង់អាចរបស់ស្រ្តី និង​ក្មេងស្រី​នៅ​គ្រប់​វិស័យ​ជា​អាទិភាព​ក្នុង​របៀប​វារៈ​គោល​នយោបាយ​តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមាន អារ្យធម៌ខ្ពស់​ប្រកប​ដោយ​សីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្តីគឺជាស្នូល។

លោកជំទាវ បានបន្ថែមទៀតថា ក្រសួងការពារជាតិក្រោមការដឹកនាំ របស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជានិច្ច​ជា​កាល​តែង​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុងការលើកម្ពសសមភាពយេនឌ័រតាមរយៈការគាំទ្រដល់ការចូលរួម ក្នុងការ​អនុវត្ត​ការងារ​របស់​យោធិននារីក្នុងគ្រប់កិច្ចការទាំងអស់។

លោកជំទាវ ដាំ ដារីនី បានបន្តទៀតថា ក្រសួងក៏មានរៀបចំផែនការយុទ្ធសាស្រ្ត បញ្រ្ជាប​យេនឌ័​រ​ក្រសួង​ការពារជាតិ តំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨ផងដែរ ដើម្បីបង្ហាញពីទស្សនៈ វិស័យ​រយៈ​ពេល​៥ឆ្នាំ ខាងមុខដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ការ​ទទួល​បាន​នូវតួនាទីភារកិច្ចនិងរបៀបនៃការអនុវត្តការងារ ដើម្បីអោយ​យោធិន​នារី​អាច​ចូល​រួម​បាន ដូចជាបុរសក្នុងពេលបច្ចុប្បន្ននេះ សមត្ថភាព និងការចូលរួមអនុវត្តការងាររបស់យោធិននារី គឺមាន​ភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ក្នុងនោះក៏មានយោធិននារីដែលមានជំនាញបើករថក្រោះ ជំនាញ​កំា​ភ្លើងធំ ជំនាញការពារអាកាស ជំនាញសង្រ្គោះ ជំនាញនគរបាលយុត្តិធម៌ និងជំនាញ​ផ្សេៗជា​ច្រើ​នទៀ​ត​ក្នុង​នោះ​ការ​ចូលរួម​របស់​យោធិននារីក្នុងកងកម្លាំរក្សាសន្តិភាពបោស​សម្អាត​មីន និងកាកសំណាល់សង្រ្គាមក្រោមឆ័ត្រអ​ង្កការ​សហប្រជាជាតិគឺមានចំនួនកើនឡើង និង​មាន​ការ​វាយ​តម្លៃ​ក្នុងលទ្ធផលល្អប្រសើរផងដែរ៕​ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        94
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm