សហរដ្ឋអាមេរិក និងចិនបន្តនាំមុខប្រទេសខ្លាំងៗផ្សេងទៀតកាន់តែឆ្ងាយ ខណៈឥណ្ឌូណេស៊ី​ឈ្នះមេដាយមាសពីរគ្រឿង

2024/08/09 06:32:21 pm        221

សហរដ្ឋអាមេរិក និងចិន កាន់តែនាំមុខដាច់ឆ្ងាយក្នុងការប្រកួតប្រជែង​មេដាយអូឡាំពិក​ពីអូស្ត្រាលី ម្ចាស់ផ្ទះបារាំង ចក្រភពអង់គ្លេស កូរ៉េខាងត្បូង និងជប៉ុន ខណៈអូឡាំពិកនឹង​បិទបញ្ចប់​នៅថ្ងៃអាទិត្យនេះ។

ដោយឈ្នះមេដាយមាសបន្ថែមបីគ្រឿងទៀត អាមេរិកបន្តឈរលេខ១។ កីឡាការិនីអាមេរិក DAVIS-WOODHALL Taraឈ្នះមេដាយមាសលើប្រភេទកីឡាអត្តពលកម្មវិញ្ញាសាលោតចម្ងាយ ដោយលោតបាន៧ម៉ែត្រ១០។ ឯកីឡាការិនីមិត្តរួមជាតិរបស់គេឈ្នះមេដាយសំរឹទ្ធ ហើយកីឡាការិនីអាល្លឺម៉ង់ ឈ្នះមេដាយប្រាក់។

កីឡាការិនី McLAUGHLIN-LEVRONE Sydney បានបន្ថែមមេដាយមាសឱ្យអាមេរិក ពេលដែលឈ្នះវិញ្ញាសារត់ផ្លោះរបង៤០០ម៉ែត្រនារី ដោយបានប្រើពេលវេលា៥០វិនាទី៣៧។ អ្វីដែលកត់សម្គាល់កីឡាការិនីរូបនេះ បានបំបែកឯតទគ្គកម្ម (អេ-តៈ-ទ័ក-គៈ-កាំ)ពិភពលោក និងអូឡាំពិកដែលរូបគេបង្កើតឡើងក្នុងការប្រកួតជើងឯកពិភពលោក ២០២៤ និងអូឡាំពិកតូក្យ២០២០លើកមកប្រកួត២០២១។

ក្រៅពីនេះកីឡាករអាមេរិកមួយរូបទៀត HOLLOWAY Grant ដណ្តើមបានមេដាយមាសប្រភេទកីឡាអត្តពលកម្មវិញ្ញាសារត់ផ្លោះរបង១១០ម៉ែត្របុរស ដោយប្រើពេល ១២វិនាទី៩៩។ ជាបណ្តោះអាសន្នគិត្រឹមថ្ងៃទី៨ ខែសីហា សហរដ្ឋអាមេរិកមានមេដាយសរុប១០៣គ្រឿង ក្នុងនោះមាស៣០គ្រឿង ប្រាក់៣៨គ្រឿង និងសំរឹទ្ធ៣៥គ្រឿង។

ចិន ថ្ងៃប្រកួតទី១៣នេះ ឈ្នះមេដាយមាសច្រើនជាងគេ រហូត៤គ្រឿង ហើយឈរនៅលំដាប់ទី២។ កីឡាករ XIE Siyi និងWANG Zongyuan ដណ្តើមបានមេដាយមាស និងប្រាក់លើប្រភេទកីឡាលោតទឹកវិញ្ញាសាស៣ម៉ែត្រស្ព្រីងបតបុរស ដោយធ្វើបាន៥៤៣,៦០ពិន្ទុ និង៥៣០,២០ពិន្ទុ។ កីឡាករម៉ិចស៊ិក OLVERA IBARRA Osmarធ្វើបាន៥០០,៤០ពិន្ទុ ឈ្នះមេដាយសំរឹទ្ធ។

កីឡាលើកទម្ងន់វិញ្ញាសា៥៩គីឡូក្រាមនារី កីឡាការិនីចិន LUO Shifang ឈ្នះមេដាយមាស ដោយធ្វើបាន២៤១ពិន្ទុ។ កីឡាការិនីកាណាដា CHARRON Maude ឈ្នះមេដាយប្រាក់ ខណៈដែលកីឡាការិនីឆាយនីសតៃប៉ិ KUO Hsing-Chunដណ្តើមបានមេដាយសំរឹទ្ធ។

កីឡាការិនី ចិន CHANG Yuan ឈ្នះកីឡាការិនី តួកគី AKBAS Hatice ៥ទល់នឹង០ កីឡាប្រដាល់សកលវិញ្ញាសា៥៤គីឡូក្រាមនារី។

ចំណែកមេដាយមាសមួយគ្រឿងទៀតរបស់ចិន កើតឡើងពីកីឡាទូកកានូ វិញ្ញាសាគូបុរសចម្ងាយ៥០០ម៉ែត្រ បន្ទាប់ធ្វើបានល្អជាងគេ ហើយអ៊ីតាលីមេដាយប្រាក់ និងសំរឹទ្ធបានទៅប្រទេសអេស្ប៉ាញ។

 ចិនមកដល់ពេលនេះ ឈ្នះមេដាយមាស២៩គ្រឿង ប្រាក់២៥គ្រឿង និងមេដាយសំរឹទ្ធ១៩គ្រឿង សរុប ៧៣គ្រឿង។

ប្រទេសផ្សេងទៀតដែលដណ្តើមបានមេដាយមាសថ្ងៃទីប្រកួតទី១៣ មាន ហូឡង់(ពីរគ្រឿង) នូវែលសេឡង់(ពីរគ្រឿង) អ៊ួសបេគីស្ថាន (ពីរគ្រឿង) ប៉ាគីស្ថាន អូទ្រីស អ៊ីតាលី អាល្លឺម៉ង់ ចក្រភពអង់គ្លេស អ៊ីរ៉ង់ ប៊ុលហ្គារី ជប៉ុន ម្ចាស់ផ្ទះបារាំង បុតស្វាណា និងកូរ៉េខាងត្បូង។

ចំណែកប្រទេសសមាជិកអាស៊ាន ឥណ្ឌូណេស៊ីឈ្នះមេដាយមាស២គ្រឿងក្នុងថ្ងៃតែមួយលើប្រភេទកីឡាឡើងភ្នំ និងលើកទម្ងន់។ គិតត្រឹមព្រឹកនេះ អាស៊ានឈ្នះមេដាយសរុប១៥គ្រឿង ក្នុងនោះមាស៥គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ៧គ្រឿង។

កីឡាដែលត្រូវដណ្តើមមេដាយបន្តថ្ងៃនេះមាន ហែលទឹកចម្ងាយឆ្ងាយបុរស១០គីឡូម៉ែត្រ វាយកូនឃ្លីលើតុ ទូកក្ដោង ឡើងភ្នំ ទូកកានូ ហុកគី កាយសម្ព័ន្ធរីស្មិច លោតទឹក បាល់ទាត់ លើកទម្ងន់ បាល់ទះ ប្រណាំងកង់ក្នុងសាល ចំបាប់ អត្តពលកម្ម តេក្វាន់ដូ បាល់ទះឆ្នេរខ្សាច់ កីឡារាំ និងកីឡាប្រដាល់៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        67
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        95
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm