ទីក្រុង Nagasaki ប្រារព្ធខួបលើកទី៧៩ នៃការទម្លាក់គ្រាប់បែកបរមាណូ

2024/08/09 06:46:23 pm        162

ប្រទេសជប៉ុន បានប្រារព្ធខួបលើកទី៧៩ នៃការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង Nagasaki ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ ទីក្រុងនេះ បានគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះរាប់ម៉ឺននាក់ នៅក្នុងពិធីប្រចាំឆ្នាំ ដែលមានអ្នកតំណាងមកពីជុំវិញពិភពលោកចូលរួម។ ប៉ុន្តែអវត្តមានគួរឲ្យកត់សម្គាល់មួយចំនួន ក្នុងចំណោមអ្នកការទូតបរទេស។

បញ្ជីរាយឈ្មោះជនរងគ្រោះដែលត្រូវបានធ្វើបច្ចុប្បន្នភាព ត្រូវបានដាក់នៅកន្លែងរំលឹកខួបអនុស្សាវរីយ៍ ក្នុងអំឡុងពេលប្រារព្ធពិធី។ វារួមបញ្ចូលទាំងឈ្មោះអ្នកដែលបាននៅរស់រានមានជីវិត ដែលបានស្លាប់ក្នុងរយៈពេល១២ ខែកន្លងទៅនេះ។

ចំនួនអ្នកស្លាប់មានចំនួន ១៩៨.៧៨៥នាក់។ ទីក្រុងនេះ ត្រូវបានគេសង្កេតឃើញមានភាពស្ងប់ស្ងាត់មួយសន្ទុះ នៅវេលាម៉ោង១១និង២នាទីព្រឹក ម៉ោងក្នុងតំបន់ ជាពេលវេលាពិតប្រាកដ ដែលគ្រាប់បែកត្រូវបានបំផ្ទុះ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥។

អភិបាលក្រុង លោក Suzuki Shiro បានថ្លែងសេចក្តីប្រកាសសន្តិភាព។ លោក បានអំពាវនាវឲ្យមេដឹកនាំពិភពលោក ស្វែងរកដំណោះស្រាយផ្នែកការទូត ក្នុងពេលមានជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ដែលនៅតែបន្ត។

ឯកអគ្គរដ្ឋទូត មកពីក្រុមប្រទេសចំនួនប្រាំពីរ ឬG7 លើកលែងតែប្រទេសជប៉ុន ពុំបានចូលរួមក្នុងពិធីនេះទេ។ នោះ គឺជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ លោក Suzuki ដែលមិនអញ្ជើញឯកអគ្គរដ្ឋទូត អ៊ីស្រាអែល។

លោកបាននិយាយថា ជំហររបស់លោក ពុំមែនជារឿងនយោបាយនោះទេ ប៉ុន្តែមានគោលបំណងធានាបានបរិយាកាសស្ងប់ស្ងាត់ និងអធិកអធមនៅថ្ងៃសុក្រនេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        40
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        72
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm