មន្ត្រី​ជំនាញ​នៃជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រីខុសច្បាប់

2024/08/09 07:07:05 pm        162

កំពង់ចាម​៖​ ដោយមានការសហការគ្នារវាងកម្លាំង​អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ និ​ង​ខណ្ឌ​រដ្ឋបាលជលផលកំពង់ចាម បានចុះស្រាវជ្រាវ​ឈានដល់បង្ក្រាបឈ្មួញដឹកកូនត្រីនុយ​ខុសច្បាប់​ នៅ​ចំណុចភូមិគោហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

លោក​ លី​ ស្រ៊ី​ នាយខណ្ឌ​ស្តីទីជលផល​កំពង់ចាម​ បានឲ្យBTVដឹងថា​ នៅវេលាម៉ោង៤ទៀបភ្លឺ​ថ្ងៃ៩ ខែសីហា ឆ្នាំ២០២៤​ កំលាំងជំនាញ​ជលផល​កំពង់ចាម​ សហការគ្នា​ ជាមួយ​កម្លាំង​អធិការដ្ឋាន​រដ្ឋបាលជលផលមេគង្គ​ បានបន្តចុះបង្ក្រាបឈ្មួញដឹកជញ្ជូន​បទល្មើសកូនត្រី​ធ្វើនុយ​ត្រី​ធំ​ខុស​ច្បាប់​ បំរ៉ុងយកទៅលក់បន្ត​។ លោកនាយខណ្ឌស្តីទី​ បញ្ជាក់​ទៀត​ថា​ ដោយសារស្ថាន​ពេល​យប់​​ហើយជនសង្ស័យដឹងខ្លួនមុន​ បានរត់គេចខ្លួនបាត់​ បន្សល់ទុក​រថយន្ត​និងវត្ថុតាងចោល​ នៅ​ចំណុចភូមិគោហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

ជាលទ្ធផលប្រតិបត្តិការបង្ក្រាបនេះដែរ​ កម្លាំងជំនាញ​ បានឃាត់ចាប់រថយន្ត​ ដឹកកូនត្រីណុយ​ មួយគ្រឿង​ ម៉ាក​NISAN NAVARA​ ពាក់ផ្លាកលេខកំពង់ចាម2B-5163​ ដឹកកូនត្រី

ចំរុះ​ចំនួន៣០កានស្មើ៦០០គីឡូក្រាម​ ដោយឡែក​ ជនសង្ស័យ​ បានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន​ មន្ត្រី​ជំនាញ​នៃខណ្ឌរដ្ឋបាលជលផល​កំពង់ចាម​ បានកសាងសំណុំរឿង​ រួមនឹងវត្ថុតាង​ដែល​រឹបអូសខាងលើ​ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        94
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        80
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm