សាលារៀនចាប់ផ្ដើមចម្រាញ់យកសិស្សពូកែដើម្បីត្រៀមប្រឡងគណិតវិទ្យាអន្តរជាតិស្តង់ដាជប៉ុន

2024/08/09 08:17:11 pm        135

សាលារៀនមួយចំនួនពីកម្រិតបឋមសិក្សាឡើងទៅ ចាប់ផ្ដើមរៀបចំការប្រឡងគណិតវិទ្យា នៅ​ក្នុង​សាលា​របស់ខ្លួន ដើម្បីចម្រាញ់យកសិស្សពូកែតាមកម្រិតថ្នាក់។ ការចម្រាញ់​យក​សិស្ស​ពូកែ​គណិត​វិទ្យា​នេះ គឺដើម្បីពង្រឹងសមត្ថភាពពួកគេឱ្យកាន់តែខ្លាំង ឈានទៅចូលរួមប្រឡង​គណិត​វិទ្យា​អន្តរជាតិស្តង់ដាប្រទេសជប៉ុន SUKEN TEST 2024។

ការប្រឡងគណិតវិទ្យាអន្តរជាតិស្តង់ដាជប៉ុន ជាការប្រឡងគណិតវិទ្យាធំមួយ ដែល​ក្រសួង​អប់រំ​បាន​ប្រកាស​អនុញ្ញាតឱ្យមានការចូលរួម សម្រាប់សិស្សចាប់ពីកម្រិតថ្នាក់ទី៤ រហូតដល់សិស្ស​កម្រិត​សាកលវិទ្យាល័យ។ ក្រសួងបានកំណត់កាលបរិច្ឆេទប្រឡងនៅថ្ងៃទី២៩ ខែកញ្ញា នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ។ ស្របពេលដែលការប្រឡងនៅសល់រយៈពេលជាង១ខែទៀតនោះ សាលា​រៀន​មួយ​ចំនួន​ក៏​ចាប់ផ្ដើមចម្រាញ់យកសិស្សពូកែគណិតវិទ្យា ដើម្បីត្រៀម​បញ្ជូន​ឱ្យពួ​ក​គេ​ចូល​រួម​ប្រកួត​ប្រជែង​ផងដែរ។

លោក ផុន ណាត នាយក សាលាបឋមសិក្សា អ្នកឧកញ៉ា មហាភក្ដី ហ៊ុន នាង ព្រែកកំពឹស បានឱ្យដឹងថា បច្ចុប្បន្ន សាលាបានដាក់ចេញវិធានការផ្ទាល់របស់ខ្លួន ដោយ​រៀបចំ​ការ​ប្រឡង​គណិត​វិទ្យា សម្រាប់សិស្សថ្នាក់ទី ៤ ថ្នាក់ទី ៥ និងសិស្សថ្នាក់ទី៦។ ការប្រឡង​ដែល​សាលា​រៀប​ចំ​នេះ​ គឺចំនួនពីរលើក ដោយលើកទី១ ចម្រាញ់យកសិស្សពូកែប្រចាំថ្នាក់។ ការប្រឡងលើកទី២ ជា​ការ​ប្រឡង​ចម្រាញ់យកសិស្សពូកែក្នុងចង្កោមថ្នាក់ ដោយប្រមូលសិស្សពូកែប្រចាំថ្នាក់នីមួយៗ ប្រកួត​ប្រជែងគ្នា។

លោកបន្តថាសាលានឹងពង្រឹងសមត្ថភាពសិស្សពូកែនោះបន្ថែម។ ជាគោលដៅសំខាន់ លោកថា ការ​ត្រៀមប​ញ្ជូនសិស្សឱ្យចូលរួមប្រកួត គណិតវិទ្យាអន្តរជាតិស្តង់ដាជប៉ុន គឺសាលាមិនផ្ដោត​សំខាន់​លើសពីជ័យជំនះ ឬបរាជ័យ ។ សាលាមានគោលដៅសំខាន់ ឱ្យសិស្ស​ទទួល​បាន​បទ​ពិសោធន៍ ស្គាល់ពីររបៀបប្រឡង បណ្ដុះគំណិតឱ្យពួកគេស្រលាញ់ការសិក្សាកាន់តែខ្លាំង។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ការរៀបចំឱ្យមានការប្រឡងគណិតវិទ្យាអន្តរជាតិ ស្តង់ដាប្រទេសជប៉ុន គឺមានគោលបំណងរួមចំណែកក្នុងការ​លើកកម្ពស់​គុណភា​ព​អប់រំ​គណិត​វិទ្យា​នៅ​កម្ពុជា តាមរយៈការពង្រឹងសមត្ថភាពសិស្ស និងពង្រឹងប្រសិទ្ធភាពនៃការរៀន ការ​បង្រៀន និងការសិក្សាស្រាវជ្រាវ។ ចំពោះសិស្សដែលចុះឈ្មោះសម្រាប់ការប្រឡង នឹង​ទទួល​បាន​កម្រង​វិញ្ញាសា​តេស្ត SUKEN TEST ដែលធ្លាប់ចេញកន្លងមក៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        191
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm