រយៈពេលមួយឆ្នាំមកនេះមានយុវជន និងសិស្សចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈជាង ៥ម៉ឺននាក់

2024/08/09 08:28:43 pm        94

មកដល់ខែសីហាឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ បានដឹកនាំប្រទេសបាន​រយៈពេល​១ឆ្នាំហើយ។ ក្នុងដំណើរ​ការអនុវត្តកម្មវិធីគោលនយោបាយថ្មីផ្តល់​អាហារូបករណ៍​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈបចេ្ចកទេសដល់យុវជន ១.៥ លាននាក់ គិតមកដល់ថ្ងៃទី៩ ខែសីហានេះ មាន​យុវជន​ចុះចូលរៀនបានប្រមាណ ៥ម៉ឺន៨០០នាក់ ក្នុងនោះមានយុវជនកំពុងរៀនក្នុង​ថ្នាក់មាន​ជិត ២ម៉ឺន៤០០នាក់។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងប្រាប់ BTV នៅថ្ងៃទី៩ខែសីហានេះថា នៅក្នុងចំណោមសិស្សចុះឈ្មោះចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និងបចេ្ចកទេសចំនួន៥ម៉ឺន៨១៩នាក់នោះ គឺមានសិស្សចុះឈ្មោះប្រើ​ប្រាស់ប​ណ្ណ​សមធម៌​មាន​ជាង​ ៤ម៉ឺន៥៤០០នាក់ និង បណ្ណក្រីក្រ និងបណ្ណងាយរងហានីភ័យ ចំនួន ១ម៉ឺន៦៨៤១​នាក់ ហើយសម្រាប់​សិស្ស​ប្រើប្រាស់ប​ណ្ណ​ក្រីក្រ​ចុះ​ឈ្មោះរៀ​ន​ជំនាញ​គឺ​បានទទួលប្រាក់ឧបត្ថម្ភ​ម្នាក់​២៨​ម៉ឺនរៀលពីរាជរដ្ឋាភិបាល។

លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែនក្រុងតាខ្មៅ ថ្លែងថា នៅក្នុង​ដំណើរ​អ​នុវត្តកម្មវិធីផ្តល់អាហារូបករណ៍បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជន ១.៥ លាន​នាក់​នេះរបស់រាជរដ្ឋាភិបាលអណត្តិទី៧រយៈពេល១ឆ្នាំមកនេះ គឺសាលាបាន​អនុវត្ត​តា​ម​គោល​ការណ៍​ណែនាំ​របស់ក្រសួងការងារជាសេនាធិការ ទទួលបានជោគជ័យលើការងារជាច្រើន ហើយ​គ្រប់​យុវជនមកគ្រួសារក្រីក្រ និងងាយហានីភ័យ ក្រោយរៀនជំនាញវគ្គចប់ មានជំនាញ មាន​ចំណេះ​ មានការងារធ្វើ និងយុវជនខ្លះបានបង្កើតមុខរបររកចំណូលដោយខ្លួនឯងផងដែរ។

យុវជនកំពុងរៀនជំនាញនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែនក្រុងតាខ្មៅ ខេត្តកណ្តាល ក៏​បានលើកឡើងពីគុណតម្លៃនៃការរៀនជំនាញវិជ្ជាជីវៈ និងអរគុណ​រាជរដ្ឋាភិបាលដែលបាន​អនុវត្ត​កម្ម​វិធីផ្តល់អាហារូបករណ៍ ផ្តល់ទីកន្លែងស្នាក់នៅរៀនជំនាញដោយមិនគិតថ្លៃ ព្រម​ទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភប្រចាំខែសម្រាប់អ្នកមានបណ្ណក្រីក្រថែមទៀត។

សូមបញ្ជាក់ថាអនុវត្តកម្មវិធីផ្តល់អាហារូបករណ៍បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បចេ្ចកទេសយុវជន ១.៥លាននាក់ គឺចាប់ផ្តល់អនុវត្តចាប់ពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ រហូតមក​ដល់​ពេល​នេះ​មាន​សិស្ស​បញ្ចប់ការសិក្សាវគ្គទី១មានចំនួនជិត៤០០០នាក់ ហើយសិស្សទទួល​បាន​ការងារ​ធ្វើ​ភ្លាមៗ​មាន​ជិត១៤០០នាក់ ក្រៅពីនេះមាន​យុវជនខ្លះទៀតបានចេញទៅបើកអាជីវកម្ម​ប្រកបរបរ​ដោយ​ខ្លួន​ឯង និងខ្លះទៀតកំពុងចុះកម្មសិក្សាការងារ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        84
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        177
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm