ស្ថានភាពជំនន់ទឹកភ្លៀងលែងបង្កហានិភ័យដល់ដំណាំស្រូវក្នុងខេត្តបាត់ដំបង

2024/08/09 08:34:42 pm        151

បាត់ដំបង៖ បន្ទាប់ពីអាកាសល្អប្រសើរលែងភ្លៀងជោគជាំនៅផ្នែកខាងលើទៀតនោះនៅពេល​នេះស្ថានភាពជំនន់​ទឹក​ភ្លៀងនៅ​ខេត្ត​បាត់ដំបង​បាន​ស្រក​ចុះ​វិល​មក​រក​សភាព​ធម្មតា​វិញ​លែង​បង្ក​ហានិភ័យ​ដល់​ដំណាំស្រូវ និងដំណាំផ្សេងៗទៀតហើយ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ធ្លាប់គូសបញ្ជាក់ថា​ស្រូវ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំនន់​ទឹកភ្លៀងពុំទាន់ខូចខាតនៅឡើយនោះទេ។

បើតាមលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បញ្ជាក់ឱ្យដឹងថា ជំនន់ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ បានធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនៅស្រុកឯកភ្នំសរុបចំនួន២ ១៤៩ខ្នងផ្ទះ ស្មើ​នឹង​២ ២៨៧ គ្រួសារ លិចផ្ទះទាំងស្រុងចំនួន៣៤ ខ្នងផ្ទះស្មើនឹង៣៨គ្រួសារ ប៉ះពាល់​ដំណាំ​ស្រូវ​ចំនួ​ន​៣ ៥២០ហិកតា ស្មើនឹង២២៤៩ គ្រួសារ ដំណាំឆ្លងកាត់៩៨ហិកតា ស្មើនឹង២២៨គ្រួសារ ផ្លូវ​កៅ​ស៊ូ​ចំនួន១៣កន្លែង ប្រវែង២ ៦២០ម៉ែត្រ ផ្លូវគ្រួ សក្រហម៣០កន្លែង ប្រវែង១០ ៤៨០ម៉ែត្រ ផ្លូវ​ដី​១៤កន្លែង៦ ៦២៥ម៉ែត្រ ផ្លូវបេតុង១កន្លែង ប្រវែង៥០០ម៉ែត្រ សាលា រៀន៦កន្លែង និងវត្ត​ចំនួន​៥​កន្លែង។

លោក ម៉ិល សុផល គូសបញ្ជាក់ថា រហូតមកដល់​ពេល​នេះគ្មាន​ប្រជាពលរដ្ឋណាម្នាក់​រងគ្រោះ​ដោយ​សារ​ជំនន់ទឹកភ្លៀងនោះទេ។

សូមជម្រាបថា ទោះបីជាស្ថានភាពជំនន់ទឹកភ្លៀងចាប់ផ្ដើមស្រកចុះវិញ រដ្ឋបាលខេត្ត​បាន​ណែនាំ​ដល់​អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុក​ដាក់​ក្នុង​ការ​ត្រៀម​រៀបចំ​ផែន​ការ​អន្តរាគមន៍ និង​ត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ​ក្នុង​ការ​ជម្លៀស​ប្រជាពលរ​ដ្ឋ​នៅ​ពេល​ដែល​មាន​គ្រោះ​មហន្តរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀតត្រូវធ្វើការផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋ យក​ចិត្តទុកដាក់ លើសុខភាពអនាម័យ ដើម្បីជៀសវាង​ជំងឺ​ឆ្លង​ផ្សេងៗ​។​ រដ្ឋបាល​ខេត្ត​សំណូមពរ​ដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយ​តប​ករណី​មាន​គ្រោះមហន្តរាយកើតឡើងឱ្យបានទាន់ពេលវេលា៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm