អ៊ីរ៉ង់​ឈ្នះ​អ៊ីរ៉ាក់ ៣-០ ឡើងឈរ​លើ​គេ​ក្នុង​ពូ​ល A នៃ​វគ្គ​ជំ​រុះ World Cup ២០២២ ជុំ​ទី៣

2021/09/08 08:17:49 pm        374

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជំរើសជាតិ​អ៊ីរ៉ង់​បាន​បន្ត​ការចាប់ផ្តើម​នៅ​វគ្គ​ជំ​រុះ World Cup ២០២២ ជុំ​ទី៣ តំបន់​អាស៊ី​របស់ខ្លួន​បានល្អ​ឥតខ្ចោះ​ដដែល ​ក្រោយ​រកបាន​ជ័យជំនះ​ទី២ ក្រោយ​យកឈ្នះ​អ៊ីរ៉ាក់ ៣-០​។

​​បន្ទាប់ពី​យកឈ្នះ​ស៊ី​រី ១-០ ប្រកួត​ដំបូង​អ៊ីរ៉ង់​បាន​បើក​ការ​នាំមុខ​ល​អ៊ីរ៉ាក់​តាំងពី​នាទី​ទី៣ ដោយ Alireza Jahanbakhsh​។ ​ចូល​វគ្គ​ទី២ ខ្សែប្រយុទ្ធ Porto, Mehdi Taremi ក៏​រកបាន​គ្រាប់​នាំមុខ ២-០ នៅ​នាទី​ទី៦៩ មុនពេល​ដែល Gholizadeh បន្ថែម​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី៩០​។ ​ចប់​ការប្រកួត​អ៊ីរ៉ង់​យកឈ្នះ​អ៊ីរ៉ាក់ ៣-០​។ ​គូ​បន្តទៀត​នេះ​គឺ​កូរ៉េខាងត្បូង​រកបាន​ជ័យជំនះ​ដំបូង​របស់ខ្លួន​ក្រោយ​យកឈ្នះ​លី​បង់ ១-០​។ ​បន្ទាប់​ស្មើ​ប្រកួត​ដំបូង​ជាមួយ​ក្រុម​អ៊ីរ៉ាក់​ក្នុង​ទឹកដី​ខ្លួនឯង កូរ៉េ​ក៏​រកបាន​ជ័យជំនះ​លើ​លី​បង់ ​ដោយ​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ​ក្រុម Suwon Bluewings, Kwon Chang-hoon​។

​​ចំណែក​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល A នេះ ស៊ី​រី​តាម​ស្មើ​អារ៉ាប់​រួម​នៅ​នាទី​ទី៦៤ ដោយ Al Baher បន្ទាប់ពី​ក្រុម​អារ៉ាប់​រួម​នាំមុខ​តាំងពី​នាទី​ទី១២ Ali Mabkhout​។ ​​ក្រោយពីរ​ប្រកួត​ក្នុង​ពូ​ល A នេះ​អ៊ីរ៉ង់​ឈរលើ​គេ​មាន ៦ពិន្ទុ​ពេញ, កូរ៉េ​លេខ២ មាន ៤ពិន្ទុ, អារ៉ាប់​រួមមាន ២ពិន្ទុ ខណៈ​ស៊ី​រី លី​បង់ និង​អ៊ីរ៉ាក់​មាន ១ពិន្ទុ​ដូចគ្នា​។ ​ប្រកួត​បន្ទាប់​កូរ៉េ​ជួប​ស៊ី​រី, អារ៉ាប់​រួម​ជួប​អ៊ីរ៉ង់ និងអ៊ីរ៉ាក់​ជួប​លី​បង់​នៅ​ថ្ងៃទី៧ ខែតុលា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        150
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        161
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm