ក្រុមយុវជនសង្គមស៊ីវិល និងពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជួបជុំគ្នា ដើម្បីថ្កោលទោសទណ្ឌិតក្បត់ជាតិបីជំនាន់ ដែលធ្វើនយោបាយចរិកខ្មៅកខ្វក់

2024/08/09 10:38:50 pm        863

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ សីហា នេះ ក្រុមយុវជនសង្គមស៊ីវិល និងពលរដ្ឋ​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានជួបជុំគ្នា ក្នុង​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ ចំពោះ​អ្នក​នយោបាយ​ចាស់​វស្សា​ក្បត់​ជាតិ​បីជំនាន់​ដែល​ជា​ទណ្ឌិត​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល ឲ្យដឹងថា ក្រុ​ម​នាម​ជា​យុវជន និងប្រជាជនខ្មែរមិនអាចឈរឱបដៃ ចំពោះអ្នកធ្វើនយោបាយ ព្រៃផ្សៃដូចលោក សម រង្ស៊ី បាន​នោះទេ។ យើងដឹងទាំងអស់គ្នាហើយថា ទាំងគម្រោង​ព្រែកជីក​ហ្វូណនតេជោ និងកិច្ច​សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍  កម្ពុជា-ឡាវ-វៀតណាម (CLV) គឺ​ពិត​ណាស់​បាន​ផ្តល់​ផល​ប្រយោជន៍ជូនប្រជាជនកម្ពុជា ពិសេសប្រជាជនខ្មែរគ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ គ្រប់​គណបក្សនយោបាយ ទាំងក្នុង និងក្រៅប្រទេស បានចូលរួមអបអរសាទរ និ​ង​គាំទ្រ​នូវ​ការ​អភិវឌ្ឍ​នេះយ៉ាងច្រើនលើសលប់។ ចំលែកអ្នកនយោបាយចាស់វស្សាជាទណ្ឌិតក្បត់ជាតិបីជំនាន់ ញុះ​ញុង់​បំផ្លើសបំផ្លៃ ឥតល្អែ សូម្បីថ្មីៗនេះ យកបញ្ហា ប្រទេស បង់ក្លាដេស មកបំផុស​បំផុល​តាម​បណ្តាញ​សង្គម ដើម្បីជាលក្ខណៈញុះញង់។

អ្នកនយោបាយចាស់វស្សាជាទណ្ឌិតភៀសខ្លួននៅក្រៅប្រទេស តែងតែបង្កើត​នយោបាយ​មនោគម​វិជ្ជា​ខ្មៅ​កខ្វក់ នយោបាយយកជើងរាទឹក មានចិត្តគំនិតទុច្ចរិក បំផ្លើសបំផ្លៃព័ត៌មាន ញុះញង់ គ្រប់​រឿង ចំពោះការអភិវឌ្ឍរបស់កម្ពុជា ដើម្បីតែមហិច្ឆតាផ្ទាល់ខ្លួនហួសហេតុ ចង់បំផ្លាញ​ប្រយោជន៍​ជាតិ​ខ្លួន និងធ្វើឱ្យសង្គមជាតិមានការចលាចល។ ការធ្វើ​នយោបាយ​ខ្មៅ​កខ្វ​ក់ជ្រុល​និយម​រាប់​សិប​ឆ្នាំ​ដដែល​ៗ​បែបនេះ មិនទទួលបានលទ្ធផលទេ ផ្ទុយទៅវិញ កាន់តែធ្វើឱ្យប្រជាជនខ្មែរសាមគ្គីគ្នា និងស្រឡាញ់ជាតិកាន់តែខ្លាំងឡើង ពិសេសក្រុមជ្រុលនិយមទាំងនេះ បានបាត់ទំនុកចិត្ត​ពី​បក្ស​ពួក​ និងសកម្មជនខ្លួនទៅវិញ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm