រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី២ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦

2024/08/09 11:06:40 pm        138

ភ្នំពេញ ÷ ទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី៨ ខែសីហាឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី២ ក្រោមប្រធានបទ ”យុទ្ធសាស្ត្រក្នុងការពង្រឹងកិច្ចសហការផ្នែកហិរញ្ញវត្ថុ និងសុខាភិបាល ដើម្បីលើកកម្ពស់ប្រព័ន្ធហិរញ្ញប្បទានថែទាំសុខភាពប្រកបដោយនិរន្តរភាព សំដៅកែលម្អលទ្ធផលសុខភាព ជំរុញភាពធន់ នៃប្រព័ន្ធសុខាភិបាលទូទាំងតំបន់ និងសកល ពេលមានការគំរាមកំហែងសុខភាពជាសកល” ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃបណ្តាប្រទេសអាស៊ានទាំង១០ប្រទេស ប្រទេសទីម័រឡេស្តេ និងមានការចូលរួមពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ ឬតំណាងក្រសួងហិរញ្ញវត្ថុ នៃប្រទេសជាសមាជិកអាស៊ាន ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ម ដែលបានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំនេះធ្វើឡើងស្របជាមួយនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការពិភាក្សាអំពីជំហានសំខាន់ៗក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងសុខាភិបាលដើម្បីទ្រទ្រង់ការផ្តល់ហិរញ្ញប្បទានថែទាំសុខភាព និងការកែលម្អលទ្ធផលសុខភាពនៅទូទាំងតំបន់។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទអន្តរាគមន៍ក្នុងនាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងប្រធានបទខាងលើ និងបានបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់អាទិភាពដល់វិស័យសុខាភិបាល និងការគាំពារសុខភាពសង្គម ក្នុងចំណោមវិស័យផ្សេងៗទៀត ដែលជាអាទិភាពសំខាន់សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ “លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន” នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អង្គប្រជុំបានឯកភាពគ្នាលើចំនុចមួយចំនួនដូចខាងក្រោម៖

១-បានអនុម័តលក្ខខន្តិកៈ សម្រាប់ការបង្កើតក្រុមការងារស្តីពីកិច្ចសហការហិរញ្ញវត្ថុ និងសុខាភិបាល ដែលនឹងជួយសម្រួលដល់ការសម្របសម្រួលឆ្លងវិស័យរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលអាស៊ាន ។

២-បានប្រគល់ភារកិច្ចឱ្យក្រុមការងារពិភាក្សា និងដោះស្រាយចំណុចប្រសព្វនៃការពិចារណាផ្នែកហិរញ្ញវត្ថុ និងលទ្ធផលសុខភាព ដោយទទួលស្គាល់ទំនាក់ទំនងអន្តរកម្មនៃវិស័យទាំងពីរនេះ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាព និងជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អ និងការរៀបចំការសម្របសម្រួលរវាងវិស័យហិរញ្ញវត្ថុ និងវិស័យសុខាភិបាល។

៣-ឯកភាពក្នុងការបង្កើនការយោគយល់គ្នាក្នុងតំបន់ និងស្វែងរកដំណោះស្រាយលើហានិភ័យទាក់ទងនឹងសុខភាព និងជម្រើសហិរញ្ញប្បទាន។

៤-ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអន្តរជាតិ ដៃគូសន្ទនា និងអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាពក្នុងតំបន់ ក្នុងការបង្កើតនូវអាស៊ាន ដែលមានសុខភាពល្អ ការយកចិត្តទុកដាក់ និងសហគមន៍ដែលមាននិរន្តរភាព។

៥-បានចាត់តាំងឱ្យក្រុមការងាររៀបចំបង្កើតកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ-សុខាភិបាលអាស៊ាន (AFHMM) ដែលនឹងប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ដើម្បីជួយសម្រួលដល់កិច្ចសហការរវាងវិស័យទាំងពីរ ដោយមានការរៀបចំឆ្លាស់វេណគ្នា ជាប្រធានរវាងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល និងក្រោមសហប្រធានដែលជាប្រធានអាស៊ាន៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm