ការសិក្សា៖ ការបង្ហោះពីការបោះឆ្នោតខុសរបស់លោក Musk តាម X ត្រូវបានចុចមើល ១,២ពាន់លានដង

2024/08/09 11:42:17 pm        38

ការអះអាងមិនពិត ឬការផ្ដល់ព័ត៌មានខុស អំពីការបោះឆ្នោត នៅសហរដ្ឋអាមេរិក តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X ដោយលោក Elon Musk បានប្រមូលបានការចូលមើលជិត ១,២ពាន់លានដង ក្នុងឆ្នាំ២០២៤។ នេះបើតាមអង្គការឃ្លាំមើល ដែលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែសីហា) ដោយបង្ហាញពីឥទ្ធិពលដ៏មានសក្តានុពលរបស់លោកមហាសេដ្ឋីរូបនេះ ជុំវិញការប្រកួតប្រជែងដណ្ដើមកៅអីសេតវិមាន ដែលមានការបែកបាក់យ៉ាងខ្លាំង។

នៅមុនការបោះឆ្នោតខែវិច្ឆិកា អ្នកស្រាវជ្រាវបានលើកឡើងថា បណ្ដាញសង្គម X (ពីមុនជា Twitter) គឺជាកន្លែងផ្ដល់ព័ត៌មានមិនពិតខាងនយោបាយ។ ពួកគេក៏បានបញ្ជាក់ផងដែរថា លោក Musk ដែលបានទិញវេទិកានេះ ក្នុងឆ្នាំ២០២២ និងជាអ្នកគាំទ្រសំឡេងរបស់លោក Donald Trump ហាក់ដូចជាកំពុងមានឥទ្ធិពលលើអ្នកបោះឆ្នោត ដោយការផ្សព្វផ្សាយព័ត៌មានមិនពិត នៅលើគណនីផ្ទាល់ខ្លួនរបស់លោក។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក Musk បានប្រឈមនឹងការរិះគន់ ចំពោះការចែករំលែកជាមួយអ្នកតាមដានរបស់លោកនូវវីដេអូក្លែងក្លាយនៃបញ្ញាសិប្បនិម្មិត (AI) ដែលបង្ហាញពីគូប្រជែងរបស់លោក Trump គឺអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris របស់ប្រជាធិបតេយ្យ។

នៅក្នុងវីដេអូនោះ ការបញ្ចេញសំឡេងដែលធ្វើត្រាប់តាមលោកស្រី Harris ហៅប្រធានាធិបតីលោក Joe Biden ថា ជាមនុស្សចាស់ មុននឹងប្រកាសថា លោកស្រីមិនដឹងអំពីកិច្ចការដំបូង ក្នុងការដឹកនាំប្រទេសនោះទេ។ វីដេអូដែលមានអ្នកចូលមើលរាប់លាននាក់នោះ មិនបានបង្ហាញថា វាជាការលេងសើចនោះទេ ដោយរក្សាទុកកម្សាន្ត។ ក្រោយមកទើបលោក Musk បញ្ជាក់ថា នេះគ្រាន់តែវីដេអូកំប្លែងប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm