ក្រុមសម្ព័ន្ធភាព៖ អ្នកបំបែកតំបន់កាតាឡាន លោក Puigdemont ចេញពីអេស្ប៉ាញ ក្រោយគេចពីការចាប់ខ្លួន

2024/08/10 12:14:07 am        44

អគ្គលេខាធិការគណបក្សរបស់លោក Carles Puigdemont នៅថ្ងៃសុក្រ (ទី៩ ខែសីហា) បាននិយាយថា មេដឹកនាំផ្តាច់ខ្លួនតំបន់កាតាឡាន់រូបនេះ កំពុងធ្វើដំណើរទៅកាន់ប្រទេសបែលហ្ស៊ិកវិញថ្ងៃសុក្រនេះ បន្ទាប់ពីបានបង្ហាញវត្តមាននៅឯការជួបជុំមួយ នាកណ្តាលទីក្រុង Barcelona ទោះបីជាមានដីកាឲ្យចាប់ខ្លួន នៅក្នុងប្រទេសអេស្ប៉ាញក៏ដោយ ។

លោក Jordi Turull បានប្រាប់វិទ្យុ RAC1 ថា លោកមិនដឹងនោះទេថា តើលោក Puigdemont បានទៅដល់គេហដ្ឋានរបស់លោកហើយ ឬនៅ នាទីក្រុង Waterloo ជាកន្លែងដែលលោកបានរស់នៅអស់រយៈពេល ៧ឆ្នាំ ដែលជាការនិរទេសខ្លួនឯងដោយបង្ខំ គិតចាប់តាំងពីបរាជ័យ ក្នុងការដឹកនាំការប៉ុនប៉ងផ្តាច់ខ្លួនរបស់តំបន់កាតាឡាន់ ក្នុងឆ្នាំ២០១៧។

លោកគឺជាជន ដែលគេត្រូវការចាប់ខ្លួននៅអេស្ប៉ាញពីបទសង្ស័យពីប្រព្រឹត្តទុច្ចរិត ទាក់ទងនឹងប្រជាមតិឯករាជ្យឆ្នាំ២០១៧ ដែលតុលាការអេស្ប៉ាញសម្រេចថា ខុសច្បាប់។ លោក Puigdemont និយាយថា ការបោះឆ្នោតប្រជាមតិ គឺស្របច្បាប់ ដូច្នេះហើយការចោទប្រកាន់ដែលទាក់ទងនឹងករណីនេះ គ្មានមូលដ្ឋានច្បាប់នោះទេ។

លោក Turull បាននិយាយថា ដំបូងឡើយ លោក Puigdemont មានគម្រោងចូលរួមការបោះឆ្នោតប្រគល់អំណាច នៅក្នុងសភាប្រចាំតំបន់ ដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់តំបន់កាតាឡាន់។

លោក Turull បាននិយាយថា តែជំនួសឲ្យការដើរចេញពីកន្លែងជួបជុំទៅកាន់សភា លោក Puigdemont បានចូលទៅក្នុងឡាន ដោយសារតែព្រួយបារម្ភអំពីសុវត្ថិភាព ហើយបន្ទាប់មកបានសម្រេចចិត្តចាកចេញភ្លាមៗ ព្រោះលោកជឿថា គេនឹងមិនអនុញ្ញាតឲ្យលោកចូលទៅក្នុងសភានោះទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm