អ្នកទេសចរនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បានទៅទស្សនារោងមហោស្រព Colosseum នៅថ្ងៃសុក្រ (ទី ៩ ខែសីហា) នេះ ដោយស្វែងរកភាពត្រជាក់ នៅក្នុងម្លប់ និងបរិភោគទឹកសុទ្ធ ដើម្បីត្រៀមខ្លួនសម្រាប់រលកកម្ដៅដែលនឹងឡើងខ្ពស់បំផុត នៅចុងសប្តាហ៍នេះ។
យោងតាមគេហទំព័រព្យាករណ៍អាកាសធាតុ iLMeteo.it បានឲ្យដឹងថា រលកកម្តៅ «Charon» នឹងនាំមកនូវសីតុណ្ហភាពដែលអាចលើសពី ៤០អង្សាសេ នៅភាគខាងត្បូងប្រទេសអ៊ីតាលី នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ (ទី១០ និងទី១១ ខែសីហា)។
ជាមួយគ្នានេះ ក្រុមអ្នកព្យាករណ៍ បានឲ្យដឹងដែរថា រលកកំកម្ដៅក៏នឹងអមដោយសំណើមខ្ពស់ នៅក្នុងទីក្រុងជាច្រើនរបស់ប្រទេសអ៊ីតាលី ហើយនឹងបន្តមានរហូតដល់ថ្ងៃទី១៥ ខែសីហា៕