CVEA កំពុងរៀបចំផ្សព្វផ្សាយ ដើម្បីទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុនក្នុងវិស័យអចលនទ្រព្យ

2024/08/10 03:09:38 am        205

ភ្នំពេញ ៖ សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានកំពុងរៀបចំការផ្សព្វផ្សាយទាក់ទិនវិស័យអចលនទ្រព្យ និងសំណង់នៅ កម្ពុជា ដើម្បីទាក់ទាញវិនិយោគិន ជាពិសេសវិនិយោគិនបរទេស ឱ្យចាប់អារម្មណវិនិយោគលើវិស័យទាំងនេះ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល បង្កើតការងារ និងប្រាក់ចំណូលក្នុងសេដ្ឋកិច្ចជាតិ។

​លោកស្រី តាំង ហួរ អនុប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបានបំពេញដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ក្រោមគំនិតផ្តួចផ្តើមរបស់សមាគម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤ នេះថា កម្ពុជាគឺជាដែនដីដែលមានសក្តានុពល និងមានភាពអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគ ជាក់ស្តែងកន្លងមកនេះ សមាគម បានធ្វើដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ដែលជាតំបន់ទេសចរប្រវត្តិសាស្រ្តដ៏ស្រស់បំព្រងរបស់កម្ពុជា ក្នុងនោះសមាគមនឹងរៀបចំ ចេញជាកម្រងខ្សែវីដេអូមួយឱ្យមានភាពទាក់ទាញ ក្នុងគោលបំណងផ្សព្វផ្សាយទាក់ទិនវិស័យអចលនទ្រព្យដល់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីឱ្យពួកគេចាប់អារម្មណ៍អំពីឱកាសវិនិយោគនៅកម្ពុជា, ដែលនេះគឺជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីចូលរួមការងារសង្គម និងសេដ្ឋ កិច្ចជាមួយរាជរដ្ឋាភិបាល។

ចំណែកឧកញ៉ា ចេង ខេង សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងផង ដែរថា ជុំវិញការធ្វើអាជីវកម្មលើវិស័យអចលនទ្រព្យនេះ និយ័ករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានកសាងច្បាប់ ក៏ដូចជាប្រកាស ផ្សេងៗជាច្រើន ដើម្បីជំរុញឱ្យអ្នករកស៊ីទទួលទានលើផ្នែកនេះ រកស៊ីដោយតម្លាភាព ។ ដូច្នេះសម្រាប់បញ្ហានេះ អ្នកវិនិយោគលើវិស័យ អចលនទ្រព្យ ត្រូវតែអនុវត្តច្បាប់ទាំងអស់គ្នា ដោយសុំអាជ្ញាប័ណ្ណឲ្យបានត្រឹមត្រូវ ដើម្បីប្រកួតប្រជែងប្រកបដោយវិជ្ជាជីវៈ និងការ អភិវឌ្ឍយូរអង្វែង នៅលើទឹកដីដ៏សម្បូរបែបមួយនេះ។

ទាក់ទិនវិស័យអចលនទ្រព្យនេះដែរ, លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើក ឡើងថា ទីផ្សារអចលនទ្រព្យ សេវាកម្មអចលនទ្រព្យ ក៏ដូចជាការអភិវឌ្ឍអចលនទ្រព្យ គឺត្រូវការទំនុកចិត្តជាចម្បង, មានទំនុកចិត្ត អ្នកវិនិយោគនិងហ៊ានបោះទុនអភិវឌ្ឍបន្ថែម, ចំណែកអ្នកទិញ-លក់ ក៏មានចំណាយទុនដើម្បីវិនិយោគលើវិស័យនេះដែរ ។ បញ្ហានេះ គឺទាមទារឱ្យគោរពច្បាប់ទាំងអស់គ្នា ប្រសិនយើងបង្កើតនូវទំនុកចិត្តលើទីផ្សារ លំហូរវិនិយោគបរទេស នឹងចូលមកកម្ពុជាបន្ថែមទៀត ជាក់ជាមិនខាន។

សូមបញ្ជាក់ថា ជុំវិញវិស័យសំណង់នេះ បើយោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៤ គម្រោងទទួលបានការអនុញ្ញាតសាងសង់សរុប មាន ចំនួន ១ ៦៤២ គម្រោង ក្នុងនោះមានគម្រោងលំនៅដ្ឋាន ១ ៣៤៦ គម្រោង (មានបុរីចំនួន ១ ២៩៨ គម្រោង និងខុនដូ ៤៨ គម្រោង), សំណង់ឧស្សាហកម្ម ១១៥ គម្រោង, សំណង់ពាណិជ្ជកម្ម ១០៥ គម្រោង, សំណង់ទេសចរណ៍ ២៦ គម្រោង, សំណង់ សាធារណៈ ៤៩ គម្រោង, និងសំណង់វិនិយោគ ១ គម្រោង៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm