រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូកបី រួមមានសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ លើកទី១០

2024/08/10 04:32:11 am        124

ទីក្រុងវៀងចន្ទន៍៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូកបី លើកទី១០ ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសអាស៊ានបូកបីរួមមាន សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ «ពង្រឹងសន្តិសុខ សុខភាពអាស៊ាន តាមរយៈនវានុវត្តន៍ឌីជីថល ដើម្បីការឆ្លើយតបគ្រោះអាសន្នសុខភាពឆ្លងព្រំដែនក្រោយការរាតត្បាតនៃជំងឺក្នុងបរិបទថ្មី» ដែលបានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូកបី លើកទី១០ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការសុខាភិបាលអាស៊ានបូកបី ការខិតខំប្រឹងប្រែងរួមគ្នាបង្កើនសមត្ថភាពទប់ស្កាត់ការស្រាវជ្រាវ ឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈ ការគាំទ្រការបង្កើត និងប្រតិបត្តិការនៃមជ្ឈមណ្ឌលអាស៊ានក្នុងការឆ្លើយតបគ្រាអាសន្ន ទៅនឹងជំងឺឆ្លងដែលកំពុងកើតមាននៅក្នុងតំបន់អាស៊ាន។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាលនៃកម្ពុជា បានផ្តល់ជាទស្សនទានដល់កិច្ចប្រជុំសុខាភិបាលអាស៊ានបូកបី ដោយជម្រាបជូនអំពីសារៈសំខាន់នៃការស្ថាបនាប្រព័ន្ធសុខាភិបាលដែលមានភាពធន់ទប់ស្កាត់ការកើតឡើងវិញនៃជំងឺឆ្លង ដែលជាគ្រោះអាសន្នសុខភាពសាធារណៈនាពេលអនាគត។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបន្ថែមថា កិច្ចការនេះត្រូវផ្តោតលើការប្រើប្រាស់ព័ត៌មានវិទ្យា បច្ចេកវិទ្យាឌីជីថលយ៉ាងត្រឹមត្រូវ និងមានសុវត្ថិភាព ដែលគាំទ្រដោយមូលធនមនុស្សដែលមានជំនាញឌីជីថល ដោយគោលនយោបាយ និងបទបញ្ជាសាកសម ដើម្បីគ្រប់គ្រងគ្រោះអាសន្នសុខភាព និងសម្រេចបានកំណែទម្រង់ រក្សាវឌ្ឍនភាពទាំងក្នុងតំបន់ និងអន្តរជាតិ។

អង្គប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួម ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងសន្តិសុខ សុខភាពអាស៊ានតាមរយៈការធ្វើនវានុវត្តឌីជីថលសម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពឆ្លងព្រំដែនក្នុងបរិបទថ្មី ក្រោយជំងឺរាតត្បាតតាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារ និងការគ្រប់គ្រងជំងឺមិនឆ្លង ការគាំពារមនុស្សចាស់ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល សុខភាពផ្លូវចិត្ត ការទប់ស្កាត់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ គំនិតផ្តួចផ្តើមសុខភាពតែមួយ និងការគ្រប់គ្រងគ្រោះមហន្តរាយសុខភាព ការគ្របដណ្តប់សុខភាពជាសកល និងស្វែងរកវិសាលភាពថ្មីនៃកិច្ចសហប្រតិបត្តិការ រួមមានសុខាភិបាលឌីជីថល ការវិភាគទិន្នន័យសម្រាប់ការតាមដានជំងឺ សន្តិសុខអ៊ីនធឺណិតទាក់ទងនឹងសុខភាព និងការគ្រប់គ្រងទិន្នន័យសុខភាព៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        103
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        98
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm