ការប្រឡងគ្រូបឋមសិក្សាលើវិញ្ញាសាសរសេរលើកទី២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ខែសីហា

2024/08/10 05:41:49 pm        786

ការប្រឡងធ្វើជាគ្រូបឋមសិក្សា លើកចុងក្រោយនឹងប្រព្រឹត្តិទៅនៅថ្ងៃចន្ទ ទី ១២ ខែសីហា ខាង​មុខ​នេះ។ ការប្រឡងនេះ គឺមានបេក្ខជនសរុបចំនួន ៤ ៣២១នាក់ទូទាំងប្រទេស។ ការ​ប្រឡង​នឹង​ប្រព្រឹត្តទៅនៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល និងមណ្ឌល សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង​វិទ្យាសាស្ត្រសេដ្ឋកិច្ច។

ក្រសួងមុខងារ សាធារណៈ នឹងរៀបចំការប្រឡងជ្រើសរើសគ្រូបឋមសិក្សា លើ​វិញ្ញាសា​សរសេរ​លើក​ទី២ នៅថ្ងៃចន្ទ ដើមសប្ដាហ៍ខាងមុខនេះ។ ការប្រឡងនេះ ជាការប្រឡង​សម្រេច​លើក​ចុង​ក្រោយ សម្រាប់បេក្ខជនចំនួន ៤ ៣២១នាក់ ដែលបានប្រឡង​ជាប់​ក្នុង​ការ​ប្រឡង​លើ​វិញ្ញាសា​សរសេរ​លើកទី១ កន្លងទៅ។

សម្រាប់ការប្រឡង​ខាងមុខនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំប្រជុំ​ពិភាក្សា​ការងារ​លម្អិត​ឆ្ពោះទៅកាន់ការប្រឡង។ ការប្រជុំនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រម​ទាំង​ថ្នាក់​ដឹកនាំ និងមន្ត្រីជំនាញ ដែលជាប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការ និង​អនុគណៈកម្មការការប្រឡងប្រជែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការប្រឡងប្រជែង តែងតែដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ឆ្ពោះទៅកាន់ការប្រឡងប្រជែង មុន​ការ​ប្រឡង​ឈានចូលមកដល់។

ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២ នេះ គឺបេក្ខជនត្រូវប្រឡងលើមុខវិជ្ជាឯកទេស គឺ​មុខ​វិជ្ជាភាសាខ្មែរ និងមុខវិទ្យាគណិតវិទ្យា។ ការប្រឡងមានរយៈពេល ២ម៉ោង សម្រាប់ ១មុខវិជ្ជា។

សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វិញ្ញាសាសរសេរលើកទី២ មានបេក្ខជន ៤,៣២១នាក់ មកពីទូទាំងប្រទេស ដែលត្រូវបានបែងចែកជា ២មណ្ឌល៖ មណ្ឌលទី១ សាលាភូមិន្ទរដ្ឋបាល មានបេក្ខជន ១,០០០នាក់(ស្រី ៦៥៦នាក់) និងមណ្ឌលទី២ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានបេក្ខជន ៣,៣២១នាក់(ស្រី ២,១៧១នាក់)។

ការប្រឡងជ្រើសរើសគ្រូបឋមសិក្សានេះ គឺកំណត់យកតាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+៤ ចំនួន ៣០០នាក់ និងប្រព័ន្ធបណ្ដុះបណ្ដាល ១២+ ២ចំនួន ១ ០៤៧នាក់។ ការ​ប្រឡង​លើក​ចុង​ក្រោយ​នេះ នឹងកំណត់យកបេក្ខជនជាប់ត្រឹមតែ ១ ៣៤៧នាក់ប៉ុណ្ណោះ៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        181
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm