វិស័យឯកជនគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកម្មវិធី និងគម្រោងក្រោម​ក្របខណ្ឌ នៃតំបន់ត្រីកោណ CLV-DTA

2024/08/10 06:44:17 pm        319

តំណាងឲ្យអ្នករកស៊ីក្នុងវិស័យស្វាយចន្ទី និងវិស័យឧស្សាហកម្មកាត់ដេរ បាន​គាំទ្រ​ចំពោះ​ការ​អនុវត្ត​កម្ម​វិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៩ ដើម្បីជំរុញ​សមា​ហរណ​កម្ម​ខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និង​ការ​អភិវឌ្ឍ។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បាន​ចាប់​អារម្មណ៍​លើ​​ចំណុច​មួយ​ក្នុងវីដេអូបកស្រាយដោយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ពាក់​ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV នោះគឺ​កិច្ចសម្រួលពាណិជ្ជកម្ម។ លោកបានលើក​ឡើងថា បើនិយាយដល់វិស័យស្វាយចន្ទីសម្រាប់ការឆ្លងកាត់ព្រំដែន គឺមាន​លក្ខណៈ​ស្រួល​មែន​ទែន រហូតដល់វៀតណាមទិញគ្រាប់ស្វាយចន្ទីស្រស់ ហើយដឹកឆ្លងកាត់ព្រំដែនបានយ៉ាងលឿន ព្រោះ​ដូច​ដឹងហើយថា គ្រាប់ស្វាយចន្ទីបើមិនអាចដឹកទាន់ពេលវេលានោះទេ នឹងអាច​បាត់​បង់​គុណ​ភាព ប៉ុន្តែតាមរយៈកិច្ចសហប្រតិបត្តិការនៅតាមព្រំដែននេះ ធ្វើឲ្យគ្រាប់​ស្វាយ​ចន្ទីស្រស់​របស់​ប្រជាកសិករដែលលោកលក់ គឺធ្វើដំណើរឆ្លងកាត់ព្រំដែនដោយសុវត្ថិភាព ហើយនឹង​រក្សា​គុណ​ភាព​រហូតដល់ប្រទេសវៀតណាម។

ស្របគ្នានេះដែរ ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បាន​យល់​ឃើញ​ថា ការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម គឺជា​រឿង​មួយ​ល្អ​សម្រាប់​​ការ​អភិវឌ្ឍប្រទេសជាតិ។ លោកក៏បានគាំទ្រផងដែរ ចំពោះការលើក​ឡើង​របស់​លោក​ជំទាវ​​រដ្ឋ​មន្រ្តីពាណិជ្ជកម្ម ព្រោះថា គម្រោងក្រោមក្របខ័ណ្ឌនៃតំបន់ត្រីកោណនេះ នឹង​ជំរុញ​សមា​ហរ​ណ​កម្ម​សេដ្ឋកិច្ច និងការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើក​កម្ពស់​វិស័យ​ទេសរណ៍ តាមចក្ខុវិស័យប្រទេសទាំងបីខាងលើជាគោលដៅទេសចរណ៍តែមួយ ដែល​ជា​គ្រឹះ​​ក្នុង​​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រតាមតពន់ព្រំដែន និង​ទូទាំង​ប្រទេស​ផង​ដែរ​។

សូមជម្រាបជូនដែរថា ក្នុងឃ្លីបវីដេអូរយៈពេលជិត ៣០នាទី របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បាន​គូសបញ្ជាក់ថា គិតក្នុងរយៈពេល ២៥ឆ្នាំ ដែលកើតចេញពី​កិច្ច​សហ​ប្រតិបត្តិការ​តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ចាប់តាំងពី​ការ​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ២០២៤នេះ មានកិច្ចប្រជុំចំនួន១១ដង ក្នុងនោះ​សមិទ្ធផល​ជា​រួមសម្រាប់ត្រីភាគីតែម្ដង គឺជាការតភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងបី កំណើន​ពាណិជ្ជ​កម្ម និងកសិពាណិជ្ជកម្មរបស់ត្រីភាគី។ លោកជំទាវ បន្តថា តាមរយៈ​កិច្ច​សហ​ប្រតិបត្តិ​នេះ ​ចំពោះកម្ពុជា សមិទ្ធផលផ្នែកពាណិជ្ជកម្មដែលកម្ពុជាទទួលបាន គឺផលិតផល​សរុប​របស់​ខេត្ត​ទាំង​៤ មានការកើនឡើង និងបង្កើតបាននូវតុល្យភាព ដែលបានកាត់បន្ថយនូវគម្លាតអភិវឌ្ឍ ដែល​ពី​មុន​មកខេត្តទាំង៤ គឺក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ជាតំបន់​ដាច់​ស្រយាល​នៅ​ជាប់​ព្រំដែន មានការអភិវឌ្ឍយឺតយ៉ាវ និងតិចតួចជាង​ខេត្ត​ផ្សេង​ៗ​ទៀត​ដែល​ទាមទារ​ឱ្យ​មាន​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍន៍បន្ថែម៕ អត្ថបទ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        143
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        72
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm